ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយថ្ងៃ អង្គារ ១៥ រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាលនិងចែករំលែកនូវបទពិសោធន៍ល្អៗ  ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយប្រឡងជាប់អាហារូបករណ៍ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣នាក់)។  ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតឆ្នើមទាំងអស់។ ក្នុងនោះលោកជំទាវបណ្ឌិតបានកោតសរសើរ ចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យ របស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ ខណៈនោះដែរលោកជំទាវប្រធានមូលលនិធិ ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកជំទាវផ្ទាល់ បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ ក្រើនរម្លឹកឱ្យប្អូនៗនិស្សិតទាំងអស់ ត្រូវចេះជួយគ្នានិងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។

លោកជំទាវបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស។
ទន្ទឹមនិងនោះដែរលោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍ ចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗដោយផ្ទាល់ និងប្រើប្រាស់ចំណេះដឹង ដែលខ្លួនមាន ដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវបណ្ឌិតប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ និង   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយនិស្សិតនាថ្ងៃនេះ ហើយឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបជូនលោកជំទាវ អំពីស្ថានភាពនិស្សិត ដែលទទួលបានអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យបានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំនួន៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី៧៣នាក់) ដែលបានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន៨៦នាក់ (ស្រី២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕


ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !