លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៏ ២ កើត ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ១៥ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងចូលរួមពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីនឹករលឹករបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា រួមទាំងប្រសាសន៍សួរសុខទុក្ខនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា រួមទាំងអង្គពិធីទាំងមូលដែលមានវត្តមាននៅពេលនេះ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា ដែលបានឧបត្ថម្ភថវិកា និងថែមទាំងប្តេជ្ញាចិត្តជួយកៀរគរ និងគាំទ្របន្ថែមដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាកម្លាំងជួយដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងមនុស្សធម៌ និងជាកម្លាំងសង្គមដ៏ធំមួយសម្រាប់ប្រទេសជាតិ ព្រោះថាការរីកចម្រើនពិតប្រាកដ មិនមែនស្ថិតលើផលប្រយោជន៍របស់បុគ្គល ក្រុមហ៊ុន ឬ ស្ថាប័នមួយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពដែលយើងអាចជួយអ្នកដទៃបានឱ្យធូរស្រាលពីទុក្ខលំបាក និងនាំមកនូវសេចក្តីសង្ឃឹមឡើងវិញ។ ជាក់ស្តែង ថវិកានៅថ្ងៃនេះ អាចផ្តល់នូវលទ្ធភាពដ៏មានតម្លៃបន្ថែមដល់កាកបាទក្រហមកម្ពុជា សម្រាប់បន្តនាំយកជំនួយ ក្តីសង្ឃឹម និងភាពកក់ក្តៅទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។
ជាការបញ្ជាក់បន្ថែម លោកជំទាវបណ្ឌិត បានរម្លឹកថា កាកបាទក្រហមកម្ពុជាដោយស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើបេសកកម្មមនុស្សធម៌របស់ខ្លួនដោយឈរលើគោលការណ៍មនុស្សធម៌ មិនរើសអើងពូជសាសន៍ ជំនឿ និន្នាការនយោបាយ ឬ ឋានៈសង្គមអ្វីឡើយ គឺកាកបាទក្រហមកម្ពុជា តែងតែចុះជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ គ្រួសារក្រីក្រ ចាស់ជរា ពលករចំណាកស្រុក ជនភៀសសឹក យោធិនដែលរងរបួស និងក្រុមគ្រួសាររបស់វីរយុទ្ធជនពលីផងដែរ៕




















ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/
























