ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!!

ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ៨ កើតខែស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ២១ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពង់ស្ពឺ៖

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។បន្ថែមពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ។

សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពរស់នៅរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំនិងផ្តល់ជូននូវមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សារហូតដល់ចប់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុល រហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារថែមទៀតផង។ រីឯវីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថដែលបានចូលសមរភូមិប្រយុទ្ធការពារទឹកដី ក៏ដូចជាកំពុងឈរជើងនៅជួរមុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់មេដាយពិសេស ដំឡើងឋានន្តរស័ក្តិ ជាពិសេសគឺលើកលែងទាំងស្រុងនូវសេវាពន្ធប្រថាប់ត្រាលើការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដើម្បីជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !