ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!!
ដោយះ លោក ទូច វុទ្ធី
ចេញផ្សាយថ្ងៃ អាទិត្យ ០៣ រោច ខែ អាសាធ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យះ
ជួបសំភាសន៍ ជាមួយ លោកស្រី គឺ គឹមសៀន រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានលើកឡើងថា គាត់ពេញចិត្តនឹង
ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ក្នុងការយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋ មិនថា ភ្លៀង ក្ដៅ ឬជួបឧបសគ្គអ្វីនោះទេ ដូចនេះការលើកឡើងរបស់ជនអគតិ នៅកូរ៉េ ជាទង្វើថោកទាបណាស់ ដែលចេះតែយកហេតុផលនេះ ហេតុផលនោះ មកលើកឡើងបំពុលសង្គម
មិនចេះចប់។
មតិមហាជន ក្នុងការលើកឡើងរបស់អាចារ្យហ្វីនៅ កូរ៉េគឺមានលក្ខណៈនយោបាយសុទ្ធសាធ ។ និយាយមួលបង្កាច់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដោយចេតនា ចង់អោយមានកើត ចលាចល ក្នុងប្រទេស ហៅថាបែបញុះញង់ អោយបងប្អូន ប្រជាពលរដ្ឋ យើងមានការភ័ន្តច្រឡំ មកលើថ្នាក់នាំរបស់យើង។
ចំពោះលក្ខណៈសម្បត្តិ របស់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន យើងទាំងអស់គ្នា មើលឃើញច្បាស់ហើយថា ការខិតខំប្រឹងប្រែង របស់ឯកឧត្តមបណ្ឌិត លោកចុះជួយប្រជា
ពលរដ្ឋបែបណា ប្រើមធ្យោបាយដោះស្រាយ ជូនប្រជាពលរដ្ឋ តាមបែបគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាព របស់ជាតិ យើង។
ដូចនេះសរុបសេចក្តីមក ការនិយាយរបស់បុគ្គលនៅកូរ៉េហៅអាចារ្យហ្វីនោះ គឺមិនមានប្រយោជន៍អ្វី ដែលអាចមួលបង្កាច់ មកលើឯកឧត្ដមបណ្ឌិត ប៉ាន់ ខែមប៊ុនថន បានទេ
ព្រោះគ្រាន់តែ ចេញក្បាលមកគេដឹងថា ពួកប្រឆាំងនៅក្រៅប្រទេស មានចេតនានិយាយ បោកប្រាស់ កេងចំណេញ ផ្នែកនយោបាយតែប៉ុណ្ណោះ ។ កត្តាសំខាន់ៗដែល ពួកប្រឆាំងមិនអាច ធ្វើអ្វីបានមកលើ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន បាន គឺ ឯកឧត្ដមមានគុណធម៍ជាថ្នាក់នាំ មានភក្តីភាពស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាលការពារ និងបំរើជាតិ ដោយស្មោះ ចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ការពារអាយុជីវិត ប្រជាពលរដ្ឋពិតៗពេលដែលបងប្អូនប្រជាពលរដ្ឋយើង ជួបការលំបាក អាចនិយាយបានថា ទីណាមានការលំបាក ទីនោះមានឯកឧត្ដមបណ្ឌិតប៉ាន់ ខែមប៊ុនថន ៕
ដោយះ គេហទំព័រ បារមីមានរិទ្ធលោកយាយយ៉ាត
https://www.bmy-news.com/