ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!! - ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត !!!!! - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ១១ រោច ខែ អស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជាចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជនពិការ ស្ត្រីម៉េម៉ាយ និងកុមារកំព្រាសរុបចំនួន ១៣២៩គ្រួសារ មកពីក្រុងស្រុកចំនួន៤ មានស្រុកឱរ៉ាល់ ចំនួន៣១៦គ្រួសារ មកពី៧២ភូមិក្នុងឃុំចំនួន៥ , ស្រុកថ្ពងចំនួន៣៣៤គ្រួសារ មកពី៨៤ភូមិក្នុងឃុំចំនួន៧ , ស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ មកពី១៦០ភូមិក្នុងឃុំចំនួន១០ និងក្រុងឧដុង្គម៉ែជ័យ ៣១១គ្រួសារ មកពី៨៤ភូមិក្នុងសង្កាត់ចំនួន៥ ពិធីនេះបានប្រារព្វឡើងនៅបរិវេណតារាងបាល់ទាត់មុខសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ។
យោងតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវការចូលរួមពីដៃគូអភិវឌ្ឍ ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន និងសប្បុរសជននានា មានការគាំទ្រ និងបរិចា្ចគធនធាន សម្ភារ ថវិកា សម្រាប់ជួយលើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មាននិរន្តរភាព និងផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
យ៉ាងណាមិញ សាខាកាកបាទក្រហមខេត្ត ក្នុងអាណត្តិទី៥ និងត្រីមាសទី៣ ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមខេត្តបានធ្វើសកម្មភាពសំខាន់ៗ រួមមាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់សាខា និងបានឆ្លើយតបប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយនានា សរុបចំនួន ១៥.៣១៥គ្រួសារ ស្មើនឹងមនុស្ស ៥៣.៩០៤នាក់ និងបានសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៦៨ខ្នង ព្រមទាំងបានរៀបចំពិធីបំពាក់កន្សែង ដល់យុវជនកាកបាទក្រហម សរុបចំនួន ១.២៥០នាក់ ។
សម្រាប់ថ្ងៃនេះ ជាសក្ខីភាព លោកជំទាវបណ្ឌិត បានផ្តល់កិត្តិយសអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហម កម្ពុជា ជូនគ្រួសារងាយរងគ្រោះ ចំនួន ១,៣២៩គ្រួសារ ពោរពេញដោយអត្ថន័យ និងមនោសញ្ជេតនា។
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សូមគោរពជូនពរលោកជំទាវបណ្ឌិត សូមមានជន្មានុយឺនយូរ សុខុមាលភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន នាំនូវព្រះរាជបណ្តាំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះប្រជាជននៅទីនេះ បើទោះជាសម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកផ្ទាល់ក្តី តែទឹកព្រះទ័យ និងទឹកចិត្តនៃការគិតគូរពីជីវភាពរស់នៅរបស់ប្រជាជនគឺមានគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ។ ជាក់ស្តែងថ្ងៃនេះ ក្នុងនាមតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកអំណោយមនុស្សធម៌ដើម្បីសម្រាលការលំបាកមកជូនបងប្អូនប្រជាជនដែលជាគ្រួសារងាយរងគ្រោះបំផុតនៅទីនេះ ។ ហើយអំណោយទាំងនេះគឺទទួលបានពីសប្បុរសជនដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជាពិសេសក្នុងឱកាសទិវា ៨ ឧសភា ក៏ដូចជាសប្បុរសជនដែលអញ្ជើញចូលរួមនៅទីនេះស្រាប់ ។
តាមរយះពិធីនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាឬសម្ភារ:ដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវា ៨ ឧសភា ក៏ដូចជានៅពេលនេះ ទើបកាកបាទក្រហមកម្ពុជាមានលទ្ធភាពឆ្លើយតបក្នុងការជួយប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់  ។ ដែលនេះគឺជាការចូលរួមដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការលើកកម្ពស់អំពីជីវភាព និងសុខុមាលភាពប្រជាជន ។

លោកជំទាវបណ្ឌិត បន្តថាក្នុងរដូវនេះកើតមានជំងឺផ្តាសាយច្រើន សុំលោកតាលោកយាយ និងប្រជាជនទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអានាម័យក្នុងការរស់នៅជាប់ជានិច្ច ពិសារទឹកឆ្អិន ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ហើយប្រសិនបើឈឺឬមិនស្រួលខ្លួនកុំទុកយូរដែលអាចបណ្តាលឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ ដូច្នេះសូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដោយប្រើបណ្ណសមធម៌ បណ្ណបសសដើម្បីទទួលសេវាមិនអស់ថវិកា។  ប៉ុន្តែទោះបីជាមានបណ្ណសមធម៌ បណ្ណបសសក៏សូមបន្តថែទាំសុខភាពឱ្យបានល្អជៀសវាងសុខភាពរាងកាយមិនសូវល្អហើយ ឈឺទៀតធ្វើយើងកាន់តែពិបាកទាំងរាងកាយ និងជីវភាព ។ ជាមួយគ្នានេះត្រូវបង្កើនការគិតគូរយកចិត្តទុកដាក់ការពារខ្លួនដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក

និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយះការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។
ចំណុចនេះលោកជំទាវបណ្ឌិតបានស្នើដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលមានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជាចលករជួយបន្តអប់រំផ្សព្វផ្សាយអំពីសុខភាពពិសេសជំងឺមិនឆ្លងនេះ ដល់ប្រជាជនគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តឱ្យកាន់សកម្ម និងផុសផុលដើម្បីឱ្យប្រជាជនជៀសវាងពីកើតជំងឺមិនឆ្លងទាំងនេះបានដែលនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅ ។
ទន្ទឹមនិងនេះដែរដោយសង្គេតឃើញ លោកតាលោកយាយនៅទីនេះភាគច្រើនមានបញ្ហាសន្លាក់ និងបញ្ហាភ្នែកលោកជំទាវបណ្ឌិតបញ្ជាក់ថា សម្រាប់ដើមឆ្នាំខាងមុខនេះនឹងដឹកនាំក្រុមគ្រូពេទ្យធីតា ចុះមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនលោកតាលោកយាយ និងប្រជាជននៅទីនេះ ។
បន្ថែមពីនេះលោកជំទាវបណ្ឌិត ស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋបន្តរួមគ្នាលើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺទប់ស្កាត់ លុបបំបាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើហឹង្សា ព្រោះបង្កផលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ ។
ពីវេទិការនេះដែរលោកជំទាវបណ្ឌិត បានកោតសសើរនិងថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយពលករដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញឱ្យទទួលបានឱកាសការងារក្នុងស្រុកបានយ៉ាងល្អប្រសើរ ។
ប្រជាជនងាយរងគ្រោះបំផុតទាំង ១៣២៩គ្រួសារ បានថ្លែងអំណរគុណប្រកបដោយក្តីត្រេតអរចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានផ្តល់អមណោយមនុស្សធម៌សម្រាលការលំបាកនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។

សូមបញ្ជាក់ថា៖ ស្បៀង និងសម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !