ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!!

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!!

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!!

ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១៥ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ១៣ ខែ សីហា ឆ្នាំ ២០២៦

ខេត្តស្ទឹងត្រែង៖

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតទីធ្លា និងសួនសាធារណៈនានា គឺធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីបម្រើដល់សុខុមាលភាព និងផាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាអាទិភាព មុននឹងឈានទៅទាក់ទាញភ្ញៀវទេសចរពីខាងក្រៅ។ សម្រាប់ទិសដៅអភិវឌ្ឍន៍ភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ឬ «កម្មវិធី​ SPIN» លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលប្រើប្រាស់វិធានការគាំទ្រ និងជំរុញការវិនិយោគចំនួន៣៖ ទី១. វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, កម្មវិធី SPINនេះ ទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគជិត ២,៧ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានជិត ៨​៣០០០ កន្លែង។ ដោយឡែក, ក្នុងក្របខណ្ឌទូទាំងប្រទេស, ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ (៧ខែ ដើមឆ្នាំ២០២៦), កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២១៤ គម្រោង គិតជាទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ១៤០​ ០០០កន្លែង ដែលបញ្ជាក់ថា កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគខ្ពស់ តាមរយៈគោលនយោបាយច្បាស់លាស់ និងសក្តានុពលប្រកួតប្រជែង។

ជាមួយគ្នានេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលបច្ចុប្បន្នការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៩៥% ដែលក្នុងនោះ ខេត្តមណ្ឌលគិរីបានបញ្ចប់១០០%, ខណៈខេត្តរតនគិរីបានឈូសឆាយដល់គោលដៅរួចរាល់ ប៉ុន្តែបន្តកែសម្រួល និងបន្តសាងសង់សំណង់សិល្បការ និងស្ពាន។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ឱ្យបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសឆ្លងដែន និងការរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយមិនត្រូវពាក់ព័ន្ធនឹង «សេដ្ឋកិច្ចពណ៌ខ្មៅ» ជាដាច់ខាត ក្រោមអនុសាសន៍ថា «កុំដើរជាន់ភក់ កុំយកភក់មកដាក់ជាប់ខ្លួន» និងត្រូវខិតខំបង្កើតសេដ្ឋកិច្ចពណ៌ស ទោះបីដើរយឺតបន្តិចក៏ដោយ។

ជាចុងក្រោយ, សម្ដេចធិបតីបានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកប្រជាជនជាគោល ហើយសម្រាប់សម្ដេចធិបតី កាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋម្នាក់ៗមាន ៣ យ៉ាងគឺ៖ ទី (១) ធានាសុខភាព, ទី (២) ធានាឱ្យមានចំណេះដឹង និងបំណិន, និងទី (៣) ធានាជីវភាពរស់នៅឱ្យបានល្អប្រសើរ តាមរយៈការបង្កើតការងារ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !