ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ (បសស) និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ (បសស) និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ (បសស) និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយថ្ងៃ សុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

នារសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងសហគមន៍ អង្កការមូនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាង៦០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតតំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះលោក Scott Neeson ស្ថាបនិក និងជានាយកអង្គការមូលនិធិកុមារកម្ពុជា(CCF) កុមារនិងមនុស្សចាស់នៅក្នុងអង្គការនេះ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់។ លោកជំទាវបានឱ្យដឹងថា អង្គការនេះលោកជំទាវ បានស្គាល់ជិត ១០មកហើយ ដោយជារៀងរាល់ឆ្នាំលោកជំទាវ និងក្រុមការងារ តែងតែងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កុមារ និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងអង្កការនេះ១ឆ្នាំ២ដង។

លោកជំទាវបន្តថាឆ្នាំនេះ អ្វីដែលពិសេសលើសពីអំណោយ ដែលចែកជូនចំនួន៦៤៦គ្រួសារនោះ តាមការចង្អុលបង្ហាញរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត គឺបានធ្វើប័ណ្ណ (បសស) ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅទីនេះ បានចំនួន៥៥៥គ្រួសារផងដែរ។

តាមការឲ្យដឹងពីលោក ហែម ដារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលយកប័ណ្ណ (បសស) និងអំណោយនាពេលពេលនេះ ពួកគាត់ប្រកបមុខរបប រត់កង់បី រត់ម៉ូតឌុប លក់ដូរតិចតួច អ្នកអនាម័យ អ្នកធ្វើការតាមផ្ទះ អ្នករើសអេតចាយ អ្នកមើលថែកុមារជាដើម ដែលត្រូវទទួលបានប័ណ្ណ (បសស) និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានរហូតដល់ ៨៤០ប័ណ្ណ ស្មើរនឹង ៥៥៥គ្រួសារ។ ក្នុងនោះលោកលោកយាយលោកតា ដែលស្ថិតនៅក្នុងកម្មវិធីចាស់ជរារបស់ អង្កការមូលនិធិកម្ពុជា មានចំនួន៩១នាក់ផងដែរ។

លោក ហួត ហៃ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងដែរថា វត្តមានរបស់លោកជំទាវបណ្ឌិតនាឱកាសនេះ ពិតជាបានឆ្លុះបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ស្រឡាញ់ ផ្ដល់តម្លៃ និងការគិតគូរជាប់ជាប្រចាំពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្របតាមគំរូវីរភាពរបស់ សម្តេចទាំងទ្វេ ដែលតែងតែគិតគូរអំពី សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានវត្តមាន សម្តេចតជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត”៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !