ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

គណបក្សដែលបានចុះបញ្ចីត្រឹមត្រូវនៅប្រទេសកម្ពុជា ចំនួន៣ បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» !!!!!

គណបក្សដែលបានចុះបញ្ចីត្រឹមត្រូវនៅប្រទេសកម្ពុជា ចំនួន៣ បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» !!!!!

គណបក្សដែលបានចុះបញ្ចីត្រឹមត្រូវនៅប្រទេសកម្ពុជា ចំនួន៣ បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» !!!!!

ដោយះ លោក ពេជ្រ ធីរិទ្ធិ យ៉ាណូ
ចេញផ្សាយថ្ងៃ អង្គារ៍ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មាន ជាតិ

(រាជធានីភ្នំពេញ)៖


គណបក្សចំនួន៣ ដែលក្នុងនោះមានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយរបស់ប្អូនលោកបណ្ឌិត កែម ឡី បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ដើម្បីចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» នេះ មានលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិជាអនុប្រធាន និង លោក កែម រឹទ្ធិសិត ជាសមាជិក បូករួមទាំងសមាសភាពអ្នកនយោបាយមួយចំនួនទៀត។

លោក ម៉ម សូណង់ដូ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា គណបក្សទាំងបីមានគោលបំណងដូចគ្នា និងមានគោលនយោបាយប្រហាក់ប្រហែលគ្នា។ លោកអះអាងថា កន្លងទៅមានគណបក្សនយោបាយមួយចំនួនបានធ្វើនយោបាយលេខដក ដែលលោកចង់សំដៅថា ជាការបែកបាក់ជាបន្តបន្ទាប់ ដូច្នេះការរៀបចំសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺលោកចង់ធ្វើលេខបូក ដោយធ្វើការបង្រួបបង្រួមសំឡេងអ្នកប្រជាធិបតេយ្យឡើងវិញ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនចង់ស្វែងរកតួនាទីទេ ប៉ុន្តែចង់ដោះស្រាយបញ្ហាសង្គមឱ្យមានភាពយុត្តិធម៌ ដើម្បីធ្វើលេខបូក បើសិនជា យើងមិនមានភាពយុត្តិធម៌ក្នុងសង្គមទេ យើងពិបាកនឹងគ្រប់គ្រងការអភិវឌ្ឍ ហើយសន្តិភាពនេះ ក៏ពិបាកគ្រប់គ្រងដែរ។ យើងគណបក្សទាំង៣ស្ម័គ្រចិត្តបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ”ហ្នឹង ក្នុងន័យស្ថាបនា ក្នុងន័យបង្រួបបង្រួមជាតិ ក្នុងន័យយកច្បាប់ជាធំនីតិរដ្ឋ ជាពិសេសយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។

ទោះបីជារៀបចំរចនាសម្ព័ន្ធពង្រីកសំឡេងគណបក្សក្រៅរដ្ឋាភិបាល យ៉ាងណាក្តី លោក ម៉ម សូណង់ដូ ហាក់ទទួលស្គាល់ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា។ ប៉ុន្តែលោកក៏បានរិះគន់ចំពោះបញ្ហាថ្នាក់ក្រោមមួយចំនួន ដែលពុំផ្តល់យុត្តិធម៌ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ជាបេសកកម្មរបស់ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ត្រូវបានលោក ម៉ម សូណង់ដូ អះអាងថា នឹងដើរតួជាភ្នែកជាច្រមុះ ពិនិត្យ និងស្រាវជ្រាវអំពីករណីអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ហើយផ្តល់ព័ត៌មានទៅដល់រាជរដ្ឋាភិបាល តាមមធ្យោបាយផ្សេងៗ។ លោកស្វាគមន៍ចំពោះការចូលរួមរបស់សមាជិក មកពីគណបក្សផ្សេងៗទៀត បើសិនជាពួកគេទទួលយកលក្ខន្តិកៈរបស់ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www. bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !