ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !!

សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !!

សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !!

ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ៧រោច ខែ ភទ្របទ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ០៣ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលផ្អែកលើលទ្ធផលសិក្សា (Outcome-Based Education)។ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រនោះទេ ប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ (Competence and Character) ដើម្បីឱ្យនិស្សិតម្នាក់ៗ ចេះគិត, ចេះវិភាគ, ចេះអនុវត្ត និង​ ចេះដោះស្រាយបញ្ហា។ សម្ដេចធិបតីបានបន្តថា សាកលវិទ្យាល័យ​ ជាកន្លែងបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញទន់សំខាន់ៗ រួមមាន៖ ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការច្នៃប្រឌិត, ការប្រាស្រ័យទាក់ទង, ការងារជាក្រុម, ភាពជាអ្នកដឹកនាំ, ព្រមទាំងសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។

រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់លើវិស័យសង្គមកិច្ច ជាពិសេសការវិនិយោគលើការអប់រំ និងសុខាភិបាល។ ក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៧, ថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មានការកើនឡើង ៤,៧% (កើនជាង ៥០លានដុល្លារ) ធៀបនឹងឆ្នាំ២០២៦ ដែលសរុបមានប្រមាណជាង ១,១ពាន់លានដុល្លារ ខណៈថវិកាក្រសួងសុខាភិបាលកើនឡើង ១,៥% (កើនជាង ១០លានដុល្លារ) សរុបប្រមាណជាង ៦៨០លានដុល្លារ ធៀបនឹងឆ្នាំ២០២៦ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើវិធានគន្លឹះនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតលើមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុកនោះទេ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលបន្តគាំទ្រកម្មវិធីអន្តរាគមន៍ជំនួយសង្គម តាមរយៈមូលនិធិសមធម៌, ការឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈ និងការឧបត្ថម្ភសាច់ប្រាក់ ជា៤លើកដល់ប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ និងងាយរងហានិភ័យ ប្រមាណ ៤,៦ លាននាក់ នៅទូទាំងប្រទេស។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការបង្កើនការចំណាយលើវិស័យការពារជាតិ នឹងមិនកាត់បន្ថយថវិកាចេញពីវិស័យអប់រំ និងសុខាភិបាលឡើយ។

ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពល ប៉ុន្តែសម្ដេចធិបតីបានគូសរំលេចថា៖ “AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ”។ ការប្រើប្រាស់ AI ត្រូវធ្វើឡើងជាទម្រង់ «ជំនួយការ» ដើម្បីជួយដល់ការគិតវិភាគ, ការស្រាវជ្រាវ និងការសម្រេចចិត្ត ប៉ុន្តែមិនត្រូវពឹងផ្អែកលើ AI រហូតបាត់បង់ភាពម្ចាស់ការ ឬឱ្យ AI ក្លាយជាមេដឹកមុខយើងនោះទេ។ ដោយសារ AI អាចបង្កើតភាពមិនច្បាស់លាស់រវាងភាពពិត និងភាពប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែឈរលើក្រមសីលធម៌, គុណធម៌, ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ព្រោះម៉ាស៊ីនមិនអាចជំនួសអារម្មណ៍, មនោសញ្ចេតនា និងការវិនិច្ឆ័យតាមកាលៈទេសៈរបស់មនុស្សបានឡើយ។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ជាគោលនយោបាយវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្ស​​ ទាំងក្នុងវិស័យការពារជាតិ និងសង្គមជាតិ ដោយរាជរដ្ឋាភិបាលមិនមែនយកយុវជនទៅ «បង្កកចោល» ក្នុងរយៈពេល ២ឆ្នាំនោះទេ។ ផ្ទុយទៅវិញ, រយៈពេល ២ឆ្នាំនៃការហ្វឹកហ្វឺន ជាឱកាសក្នុងការទទួលបានការអប់រំវិន័យ, ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ, ជំនាញបំណិនជីវិត, ការបំពាក់ជំនាញបច្ចេកវិទ្យាទំនើប (ដូចជា ដ្រូន និង AI) ព្រមទាំងឱកាសអាជីព នាពេលអនាគត។ ដូច្នេះ, យុវជនមិនត្រូវមើលឃើញការអនុវត្តកាតព្វកិច្ចយោធាជាបន្ទុកនោះទេ ប៉ុន្តែត្រូវចាត់ទុកវាជាឱកាសក្នុងការចូលរួមបម្រើជាតិ និងទទួលបានការអភិវឌ្ឍសមត្ថភាពខ្លួន ពីការវិនិយោគរបស់រដ្ឋ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ “រាជរដ្ឋាភិបាលវិនិយោគលើធនធានមនុស្សក្នុងវិស័យកងទ័ព ប៉ុន្តែផ្លែផ្កានឹងទទួលបាននៅក្នុងសង្គមជាតិ”។

ជាចុងក្រោយ, សម្ដេចធិបតី បានផ្តល់អនុសាសន៍គន្លឹះដល់និស្សិតសម្រាប់ការរស់នៅ និងការកសាងអាជីព ដោយជំរុញឱ្យប្រកាន់ខ្ជាប់នូវ «ការរៀនសូត្រពេញមួយជីវិត» ព្រោះការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគ្រាន់តែជាការចាប់ផ្តើមនៃការរៀនសូត្រក្នុងជីវិតពិតប៉ុណ្ណោះ។ និស្សិតត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយទទួលខុសត្រូវ, រក្សាសុចរិតភាព, កិត្តិយសវិជ្ជាជីវៈ មានវិន័យ ស្រឡាញ់ជាតិ, គោរពប្រវត្តិសាស្ត្រ និងធ្វើខ្លួនជាកូនល្អ, មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹង និងគុណតម្លៃដែលទទួលបានទៅប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង, គ្រួសារ និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងស្នូលក្នុងការរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសរឹងមាំ និងរុងរឿង៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !