ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!!
0

លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!

លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!

លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!

ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ចន្ទ ៣ រោច ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី៣១ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ ៖

លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ បានធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណីសមាជិកអង្គភាពសារព័ត៌មាន «រស្មីញូស៍» ដោយបញ្ជាក់ថា ករណីនេះអាចបណ្តាលមកពីការយល់ច្រឡំ ហើយបានស្នើឱ្យមានការធ្វើលិខិតបំភ្លឺជាផ្លូវការ ដើម្បីបញ្ជាក់ការពិតជូនសាធារណៈជន និងស្ថាប័នពាក់ព័ន្ធ។

ការបំភ្លឺនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈលោកបណ្ឌិត ម៉េង សុភណ្ឌ័ បានបញ្ជាក់ថា លោកបានតាមដានករណីនេះអស់រយៈពេលប្រមាណ២ថ្ងៃមកហើយ និងបានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកព័ត៌មាន និងសោតទស្សន៍រួចរាល់ផងដែរ។

តាមការបញ្ជាក់របស់លោកបណ្ឌិត ម៉េង សុភណ្ឌ័ លោក យស់ ផល្លា បានឆ្លើយបំភ្លឺថា ករណីដែលលោកត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ គឺជាការយល់ច្រឡំ ខណៈពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងឆែកឆេរនៅទីតាំងមួយ លោកបានចុះទៅទីនោះក្នុងគោលបំណងទាក់ទងតាមទូរស័ព្ទ និងក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ។ លោក យស់ ផល្លា បានឱ្យដឹងថា នៅពេលនោះ លោកបានចូលទៅឆ្លើយបំភ្លឺចំពោះមុខលោកអភិបាលរងខណ្ឌម្នាក់ លោកព្រះរាជអាជ្ញារងម្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ក្រោយពីបានឆ្លើយបំភ្លឺរួច លោកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។

ជាមួយគ្នានេះ លោក យស់ ផល្លា បានថ្លែងប្រាប់សារព័ត៌មានថា ហេតុការណ៍នេះកើតឡើងដោយចៃដន្យប៉ុណ្ណោះ ដោយនៅពេលសមត្ថកិច្ចចុះបង្ក្រាប និងឆែកឆេររកសម្ភារៈពាក់ព័ន្ធនឹងល្បែងស៊ីហ្គេម លោកបានចុះទៅទីនោះក្នុងគោលបំណងទិញទូរស័ព្ទ ហើយក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំតែម្តង។

លោក យស់ ផល្លា ក៏បានបញ្ជាក់ថា បច្ចុប្បន្ន លោកកំពុងរៀបចំរបាយការណ៍ជូនលោកចាងហ្វាងអង្គភាព «រស្មីញូស៍» ដើម្បីរាយការណ៍បន្តជូនលោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងតាមរយៈសមាគម រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមមាន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ព្រមទាំងផ្សព្វផ្សាយជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបអំពីការពិតនៃករណីនេះ។

លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានស្នើឱ្យអង្គភាពពាក់ព័ន្ធ និងសមាជិកដែលពាក់ព័ន្ធក្នុងករណីនេះ ធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរជាផ្លូវការ ដើម្បីឱ្យព័ត៌មានមានភាពច្បាស់លាស់ និងជៀសវាងការយល់ច្រឡំ ឬការបកស្រាយខុសពីការពិត។

គួរបញ្ជាក់ថា ការបំភ្លឺខាងលើ គឺផ្អែកតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉េង សុភណ្ឌ័ និងលោក យស់ ផល្លា ដើម្បីបញ្ជាក់ជូនសាធារណៈជន និងអ្នកសារព័ត៌មានអំពីដំណើររឿងដែលបានកើតឡើង៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !