ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!!
0

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត!

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត!

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ

នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។(ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដោយ)

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ០២នាក់ ត្រូវបានជនមិនស្គាល់មុខបានលួចម៉ូតូ គាត់ទៅបាត់ពេលនោះលោកក៏បានដឹកនាំកម្លាំងកចុះធ្វើការស្រាវជ្រាវភ្លាម ក៏បានសម្គាល់មុខសញ្ញាលួចម៉ូតូក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូពិតប្រាកដដូចពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមែន។

សមត្ថកិច្ចបានឲ្យដឹងថា៖កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង ១៣និង ៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ ភាន់ រតនៈ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បានប្តឹរាយការណ៍ថា នៅវេលាម៉ោងប្រហែល ១២និង០០នាទីយប់ ខ្ញុំស្នាក់នៅក្នុងបន្ទប់ជួលហើយព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាប្រហែលម៉ោង៩ជាង ខ្ញុំបានអូសម៉ូតូចេញពីក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយហើយចូលក្មុងបន្ទប់វិញ ខ្ញុំមិនបានចាក់សោរកទេ សង្ស័យភ្លេចសោម៉ូតូនិងម៉ូតូ(មិនប្រាកដ)។

សមត្ថកិច្ចបន្តទៀតថា៖ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1D-2623 លេខតួ/ម៉ាស៊ីន 46534 និងមានកាំបន្ទះពណ៌ខ្មៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នៅ វេលាម៉ោង១១នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយបែកបានទទួលពាក្យបណ្ដឹងពីពលរដ្ឋឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅម្ដុំពេទ្យកង់រទេះស្ថិត្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងរាយការណ៍ថានៅវេលាម៉ោង១០នឹង៣០នាទី ថ្ងៃខែឆ្នាំដដែរ មានជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុសជិះម៉ូតូHONDA DREAM ពណ៌ខ្មៅ(ចាស់)មកឈប់ក្បែរផ្ទះខ្ញុំ ហើយចុះពីម៉ូតូគេ រួចចូលមកលួចមកយកម៉ូតូរបស់ខ្ញុំម៉ាកHONDA Scoopy ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួលេខម៉ាសុីន8151249 ពាក់ផ្លាកលេខ1S-9046 បន្ទាយមានជ័យ ដែលបញ្ឈរទុកនៅមុខផ្ទះតែពុំបានដកកូនសោចេញពីម៉ូតូឡើង ទើបជនលួចយកជិះទៅបាត់ ហើយចំណែកម៉ូតូរបស់ជននោះគឺនៅកន្លែងដដែរ ក្រោយពីទទួលពាក្យបណ្ដឹងកំលាំងយើងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖លុះដល់វេលាម៉ោង១៥នឹង៣០នាទី នៅពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតកំពុងតែឃ្លាំមើលម៉ូតូរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យឈ្មោះកូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រឡប់មកយកម៉ូតូដែលខ្លួនទុក ហើយត្រូវបានកំលាំងយើងធ្វើការនាំខ្លួនមកសាកសួរនៅប៉ុស្ដិ៍ នៅចំពោះមុខសមត្ថកិច្ចឈ្មោះគោ ធារ៉ា ភេទប្រុស បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកHONDA DREAM និង ម៉ាកHONDA Scoopy ខាងលើនោះពិតប្រាកដមែន។

សូមបញ្ជាក់៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនជនសង្ស័យអនុវត្តនិតិវិធី និងបានស្នើរសុំប្រគល់ម៉ូតូជូនម្ចាស់ដើមវិញដើម្បីយកទៅប្រើប្រាស់ផងដែរ។

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !