ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ របត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ របត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ របត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ៩ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ខែ សីហា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ ទម្រង់, នៅរាជធានីភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងកម្មវិធី ដ៌វិសេសវិសាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានន្រសាសន៍ថា ៖

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីទាំងអស់សម្រាប់ការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដ៏មានអត្ថន័យនេះ និងសូមអរគុណចំពោះវីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លកសិល្បករ សិល្បការិនីបន្តវេន និងតារាសម្តែងទាំងអស់ ដែលបានខិតខំថែរក្សាអភិវក្សកេរដំណែលសិល្បៈវប្បធម៌ខ្មែរ និងបានបន្តអភិវឌ្ឍស្នាដៃឱ្យបានកាន់តែខ្ពស់ឡើងទៅមុខបន្ថែមទៀត សំដៅចូលរួមចំណែកកសាងសង្គមជាតិមួយដែលប្រកបដោយភាពសុខដុមរមនា សុភមង្គល និងសុខសន្តិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា នៅក្នុងរបត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌។ ដូចនេះ យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺយើងត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមានការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។

នៅក្នុងស្ថានការណ៍នេះ យើងត្រូវមានមោទនភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន។ ជារួម ម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣). ការបង្ហាញ ដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ (៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន។

 

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បាន មាន ប្រសាសន៍ថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់ ក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍តាមរយៈការចេញទៅសិក្សានៅបរទេស និងការចេញទៅសម្តែងនៅតាមបណ្តាប្រទេសនានាជាច្រើនលើសកលលោក ជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានរៀបចំកសាងបរិស្ថានអនុគ្រោះទាំងឡាយ ដែលរួមទាំងមូលដ្ឋាបទដ្ឋានគតិយុត្តក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍរីកចម្រើន តាមរយៈការធានានូវសិទ្ធិសេរីភាពរបស់សិល្បករ សិល្បការិនីក្នុងការផលិត និងបង្កើតច្នៃប្រឌិតស្នាដៃថ្មីៗឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើកប្រសើរឡើង។ ក្នុងន័យនេះ កូនខ្មែរគ្រប់ជំនាន់តទៅមុខ មានតួនាទី និងភារកិច្ចសំខាន់ដើម្បីបន្តថែរក្សា និងអភិរក្សកេរដំណែលសិល្បៈវប្បធម៌ពីដូនតាយើង ហយក៏ត្រូវខិតខំរិះរកច្នៃប្រឌិតអភិវឌ្ឍស្នាដៃបន្ថែមទៀតឱ្យកានតែរីកចម្រើនលូតលាស់ឥតឈប់ឈរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https:://www.bmy-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !