ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

បងប្អូនបង្កើតព្រះរាជអាជ្ញា ចំនួន ៥ រូប  បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ គណះកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង នឹងជម្ងឺ កូវីដ ១៩ !!!!!

បងប្អូនបង្កើតព្រះរាជអាជ្ញា ចំនួន ៥ រូប  បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ គណះកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង នឹងជម្ងឺ កូវីដ ១៩ !!!!!

បងប្អូនបង្កើតព្រះរាជអាជ្ញា ចំនួន ៥ រូប  បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ គណះកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង នឹងជម្ងឺ កូវីដ ១៩ !!!!!

ដោយះ លោក ប៉ែន សាវឿន
ចេញផ្សាយថ្ងៃ អង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០

ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិធានការណ៍ប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺ កូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះកម្ពុជា មានអ្នកជាសះស្បើយ ជាបន្តបន្ទាប់ ។សូមជម្រាបថា នៅ ថ្ងៃទី០៦ ខែ  មេសា ឆ្នាំ២០២០ កាលពី  ម្សិលមិញនេះ  ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសនូវសេចក្ដីដំណឹង  ដ៏សែនរីករាយជូនដល់ ប្រជាពលរដ្ឋខ្មែរ  បន្តទៀតថាក្នុង រយៈពេល៣ ថ្ងៃជាប់គ្នាហើយប្រទេសកម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដជាថ្មីទៀតទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយ នៃមេរោគកូវីដ១៩ សរុប កើនដល់ ៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាល ជំងឺកូវីដបានធ្លាក់ចុះមក ត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុបចំនួន ១១៤នាក់ ។

ដើម្បីគោរពប្រតិបត្តិតាម គំរូវីរភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា បានស្រេច បរិច្ចាគ  ប្រាក់បៀវត្ស  របស់សម្តេច  ចំនួន ៧ខែ ជូនដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩ ។ ប្រាក់ខែដែលសម្ដេចតេជោ បានបរិច្ចាគនេះ គឺរាប់ចាប់តាំងពីខែ មីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ។ បងប្អូនបង្កើត ព្រះរាជអាជ្ញា ចំនួន ០៥ រូប បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចូលរួមជាជួយដល់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ១៩ដោយលោក ផាន់ វណ្ណរត្ន័ ព្រះរាជអាជ្ញា នៃ ក្រសួងយុត្តិធម៌ និងភរិយា លោកស្រី កី ម៉ានេ បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួនចំនួន ១ ម៉ឹនដុល្លា សហរដ្ឋអាមេរិក (ដប់ពាន់ដុល្លា សហរដ្ឋអាមេរិក)និងបងប្អូនចំនួន៤នាក់:

លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ទរណ៍ព្រះសីហនុ បានសរសេរលិខិត ជាផ្លូវការ មួយ សូមគោរពជូន ចំពោះ ឯកឧត្តម សាស្ត្រាចារ្យ  វេជ្ជបណ្ឌិត ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរួម ចំណែក  ជាមួយ រាជរដ្ឋាភិបាលកម្ពុជា  និង គោរព ប្រតិបត្តិ តាម វីរភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ក្នុង ការ    ប្រយុទ្ធ  ប្រឆាំងទៅ   នឹង    មេរោគ Covid ១៩  ខ្ញុំបាទ ស័្មគ្រចិត្ត ចូលរួមបរិច្ចាគ នូវ    ប្រាក់បៀវត្សន៍   ( បន្ទាប់  ពីការកាត់ ពន្ធលើ   ប្រាក់បៀវត្ស) របស់ ខ្ញុំបាទ   ផ្ទាល់ខ្កួន ចំនួន ៥០០,០០០  រៀល ( ប្រាំរយពាន់រៀលគត់ ) ក្នុងមួយខែ រយះ ពេល ៥ខែ ចាប់គិត ពីខែ ឧសភា ដល់ ខែ កញ្ញា ឆ្នាំ ២០២០  ជូនដល់ គណៈកម្មា ធិការ ជាតិ ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩(Covid-19) ។

លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តប៉ៃលិនបានសរសេរលិខិតជាផ្លូវការមួយ សូមគោរពជូន ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគCovid ១៩ ខ្ញុំបាទស័្មគ្រចិត្តចូលរួមបរិច្ចាគ នូវប្រាក់បៀវត្សន៍របស់ខ្ញុំបាទ ផ្ទាល់ខ្កួន ចំនួន ១០០០,០០០ រៀល (មួយលានរៀលគត់) ក្នុងមួយខែ រយះពេល៦ខែ ចាប់គិតពីខែ មេសា ដល់ខែ កញ្ញា ឆ្នាំ២០២០ ជូនដល់ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩(Covid-19) ។

លោក ផាន់ រតនា ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តបាត់ដំបងបាន សរសេរលិខិត ជាផ្លូវការ មួយ សូមគោរពជូន ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា និង គោរពប្រតិបត្តិតាម វីរភាពដ៏ខ្ពង់ខ្ពស់ បំផុត សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ក្នុង ការ ប្រយុទ្ធ ប្រឆាំងទៅ នឹង មេរោគ Covid ១៩ ខ្ញុំបាទ ស័្មគ្រចិត្ត ចូលរួមបរិច្ចាគ នូវ ប្រាក់បៀវត្សន៍ (បន្ទាប់ ពីការកាត់ ពន្ធលើ ប្រាក់បៀវត្ស) របស់ ខ្ញុំបាទ ផ្ទាល់ខ្កួន ចំនួន ៥០០,០០០ រៀល (ហាសិបម៉ឺនរៀលគត់) ក្នុងមួយខែ រយះពេល៦ខែ ចាប់គិតពីខែ មេសា ដល់ខែ កញ្ញា ឆ្នាំ២០២០ ជូនដល់ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩(Covid-19) ។

កញ្ញា ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង កម្មសិក្សា អមសាលាដំបូង ខេត្តពោធិសាត់  បានសរសេរ លិខិត ជាផ្លូវការមួយ សូមគោរពជូន ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹង មេរោគCovid ១៩ នាងខ្ញុំស័្មគ្រចិត្តចូលរួមបរិច្ចាគ នូវប្រាក់បៀវត្សន៍(បន្ទាប់ពីកាត់ពន្ធលើប្រាក់បៀវត្ស)របស់នាងខ្ញុំ ផ្ទាល់ខ្កួន ចំនួន៥០០,០០០រៀល(ហាសិបម៉ឹនរៀលគត់) ក្នុងមួយខែ រយះពេល ៦ខែ ចាប់គិតពី ខែ មេសា ដល់ ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩(Covid-19) ។

មហាជន បាន សំដែងនូវ សេចក្ដី កោតសើរ ដល់ បងប្អូន បង្កើត ព្រះរាជអាជ្ញា ទាំងប្រាំនាក់ ដែលបានចូលរួម បរិច្ចាគ ថវិកា ផ្ទាល់ខ្លួន ជាមួយ រាជរដ្ឋាភិបាល  កម្ពុជា  តាមការ  អំពាវនាវ របស់ សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និង ការរីករាលដាលនៃជម្ងឺ កូវីដ ១៩ ។ កាយវិការដ៏ឧត្តុង្គឧត្តម ដែលមិនអាចកាត់ថ្លៃបាន របស់ បងប្អូន បង្កើតព្រះរាជអាជ្ញា ទាំង ០៥នាក់ សបញ្ជាក់អោយឃើញថា ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការសាមគ្គីភាពគ្នា ក្នុងគ្រាដែលប្រទេសជាតិកំពុងកើតមានឡើង នូវជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងរីករាលដាល ពាសពេញពិភពលោក ។អង្គភាព គេហទំព័រ សម្លេងជាយដែន សូមគោរពជូនពរ ដល់បងប្អូនបង្កើត ព្រះរាជអាជ្ញា ទាំង ០៥នាក់
និង ក្រុមគ្រួសារ  សូមជួបតែ សេចក្តីសុខ និងមាន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរនិងសូមប្រកបទៅ ដោយនូវ ពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !