ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សាសនា  គឺបានដើរតួនាទី យ៉ាងសំខាន់ បំផុតក្នុង ការអប់រំ សីលធម៌ គុណធម៌ និង ការរស់ នៅក្នុង សង្គមnប្រកបដោយសេចក្តីថ្លៃថ្នូរ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សាសនា  គឺបានដើរតួនាទី យ៉ាងសំខាន់ បំផុតក្នុង ការអប់រំ សីលធម៌ គុណធម៌ និង ការរស់ នៅក្នុង សង្គមnប្រកបដោយសេចក្តីថ្លៃថ្នូរ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សាសនា  គឺបានដើរតួនាទី យ៉ាងសំខាន់ បំផុតក្នុង ការអប់រំ សីលធម៌ គុណធម៌ និង ការរស់ នៅក្នុង សង្គមnប្រកបដោយសេចក្តីថ្លៃថ្នូរ !!!!!

ដោយះ លោក ហាប់ ប៊ុន ហុង
ថ្ងៃ សុក្រ ១៥ រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣

ខេត្តកំពង់ចាម៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ព្រៃវែង, ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣)៖

ខ្ញុំសូមសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនជារួមរបស់ខេត្តព្រៃវែងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏សូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ដែលមានប្រវត្តិកកើតតាំងពីក្នុងសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៨ ដែលដិតដាមដោយការចងចាំ និងឆ្លងកាត់ការលំបាកជាច្រើនសម័យកាល ក្រោមរបបនៃការដឹកនាំរបស់រដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសដំណាក់កាលនៃរបបប៉ុលពត ដែលបានកំណត់គោលនយោបាយលុបបំបាត់សាសនា រើសអើងវណ្ណៈ និងឈានទៅកាប់សម្លាប់រង្គាលប្រជាជនខ្មែរខ្លួនឯង និយាយជារួម និងនិយាយដោយឡែកវត្តពោធិដ្ឋាន ក៏បានរងការបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសាសនាបានចាប់ផ្តើមរស់រានឡើងវិញ ហើយវត្តនេះក៏ត្រូវបានរៀបចំដំណើរការ និងបើកឡើងវិញនៅក្នុងឆ្នាំ១៩៨០ បន្ទាប់ពីត្រូវបានពួកប៉ុលពត ប្រើប្រាស់ជាឃ្លាំងអំបិល និងរោងសិប្បកម្មកាត់ដេរ។

ច្បាស់ណាស់ថាសាសនា  គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់បម្រើជាតិ និងសង្គម។ ការអប់រំផ្នែកពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណាជាសត្រូវ ហើយអាចរស់នៅជាមួយគ្នាបានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញនូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជជំងឺកូវីដ១៩។

ហើយភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ។ ជាក់ស្តែង សម្តេចតេជោ និង កម្មាភិបាល ៥ រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥ លាននាក់ ហើយបន្តពង្រីកបានជាង ១៧ លាននាក់ទៀតនៅក្រោយ ៤៤ ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។

យើងត្រូវចងចាំថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១. ការពារជាតិ និងប្រជាជន គឺបានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប៉ុលពត និងបង្រួបបង្រួមជាតិខ្មែរឱ្យជួបជុំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩, ទី២. ការពារសាសនា គឺបានចាប់ដំណើរការឡើងវិញនូវត្តអារាម និងបើសិទ្ធសេរីភាពផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃមានវត្តប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ, ទី៣. ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់នល់ និងរបបប៉ុលពត បានលុបបំបាត់ចោល៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !