ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព !!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព !!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព !!!

ដោយះ លោក ហាប់ ប៊ុនហុង
ថ្ងៃ អង្គារ ៣ កើត ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៣

ខេត្តបាត់ដំបង៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង (ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣)៖

ខ្ញុំសូមចូលរួមអបអរសាទរចំពោះពិធីរំឭកខួបលើកទី ៤៦ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញសមិទ្ធផលជាតិ ដោយបង្កនូវភាពសោកសង្រេងដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ និងមហាវិនាសកម្មដល់សង្គមជាតិកម្ពុជាទាំងមូល ។ ទោះបីព្រឹត្តិការណ៍ទាំងនេះ បានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែសច្ចភាពមួយដែលមិនសាបសូន្យ គឺ សម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវយង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ក៏បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនធ្លាប់បោះបង់ចោលប្រជាជនទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»។

ហើយខ្ញុំក៍ សូមសម្តែងនូវការដឹងគុណចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់ និងបន្សល់ទុកឱ្យរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមប្តេជ្ញាចិត្ត និងរួមកម្លាំងយកជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើមូលដ្ឋាននៃម្លប់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, នីតិរដ្ឋ និងការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ជាការពិតណាស់គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ។ ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន ដែលជាជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ គឺដោយសារគណបក្សបានកសាងសមិទ្ធផលជាច្រើនជូនជាតិទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្តនូវស្មារតី, ប្រពៃណី, គំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់បក្ស ព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្តរបស់ប្រជាជនជានិច្ចនិរន្តរ៍។

ហើយនៅក្នុងថ្ងៃនេះ ការជួបជុំរបស់សកម្មជនយុវជនបក្សក្នុងថ្ងៃនេះ គឺជាលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចការងារ ក៏ដូចជាការទទួលខុសត្រូវបានច្បាស់លាស់រឹងមាំ ដែលពិតជាបានបង្ហាញអំពីសាមគ្គីឯកភាពផ្ទៃក្នុងល្អរបស់កម្លាំងសកម្មជនយុវជនគណបក្សយើង សំដៅចូលរួមចំណែកបំពេញបេសកកម្ម និងសម្រេចសមិទ្ធផលវិជ្ជមានកាន់តែច្រើនឡើងថែមទៀតជូនជាតិ និងប្រជាជន ស្របតាមបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សន្ទស្សន៍ឆ្នាំ២០២២ អាចជាតម្រុយវិជ្ជមានសម្រាប់បក្សយើងក្នុងឆ្នាំ២០២៣ នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាប្រៀបឈ្នះជានិច្ចនិរន្តរ៍៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !