ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត :គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ !!!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត :គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ !!!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត :គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ !!!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយថ្ងៃ អង្គារ ៩ កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣

(រាជធានីភ្នំពេញ)៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញមហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ ឈានទៅក្លាយប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចបានថ្លែងទៀតថា រាជរដ្ឋាភិបាលបានដាក់គោលដៅកាន់តែខ្ពស់ ក្នុងការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសចំណូលខ្ពស់ គឺដើម្បីជំរុញការខិតខំប្រឹងប្រែងសម្រេចឱ្យបាន ធ្វើឱ្យយ៉ាងណានាំយកផលប្រយោជន៍ ជូនប្រជាជនកម្ពុជា។

សម្តេចបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបកម្មករ និយោជិត គម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងអាណត្តិទី៧នេះ យើងដាក់គោលដៅធំ៥ ទី១ គឺកំណើនសេដ្ឋកិច្ច ទី២ គឺការងារ ទី៣គឺសមធម៌ ទី៤ ប្រសិទ្ធភាព និងទី៥ ចីរភាព។ ទី១ កំណើនសេដ្ឋកិច្ច ត្រូវជំរុញធ្វើម៉េចឱ្យមូលដ្ឋានសេដ្ឋកិច្ច យើងកាន់តែកើនឡើង តាមគ្រប់វិស័យទាំងអស់ ដែលពឹងផ្អែកលើមូលដ្ឋានបង្កើតការងារជាធំ, ចំណែកទី៣ សមធម៌ គឺចែកផលទាំងអស់ ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលលំបាកជាងគេ ក្រីក្រ ដើម្បីលើកជីវភាពគាត់ឱ្យកើន កាត់បន្ថយភាពក្រីក្រ។ នេះជាគោលដៅអាទិភាព ដែលរាជរដ្ឋាភិបាល ត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំនេះ និងធ្វើបន្តទៅទៀត សម្រាប់យុទ្ធសាស្ត្របញ្ចកោល ដំណាក់កាលទី១ និងបញ្ចកោលដំណាក់បន្តទៀត ៥មុំ ៥ឆ្នាំ ៥ដង សរុប២៥ឆ្នាំ ដើម្បីរុញប្រទេសយើងឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ប្រទេសដែលមានចំណូលខ្ពស់ គេមិនមែនគិតថារដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជនម្នាក់ៗ ជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ យើងដើរមកដល់នេះ ប្រទេសយើងជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចំណូលមធ្យមរបស់ប្រជាជនបានកើនហើយ យើងសប្បាយរីករាយណាស់ តាំងពីប្រទេសបែកបាក់បាតដៃទទេ រហូតមកដល់ម៉ោងនេះ តែមិនទាន់ចប់ទេ មហិច្ឆតារបស់យើង គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងកាន់តែមានបាន នេះហើយពាក្យថាអភិវឌ្ឍន៍ គឺធ្វើយ៉ាងណាឱ្យបានផលលាភ ទៅដល់ដៃកូនចៅប្រជាពលរដ្ឋ»។

សូមជម្រាបថា បើតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ធនាគារពិភពលោក (World Bank) បានកំណត់ការបែងចែកចំណាត់ថ្នាក់កម្រិតចំណូលប្រទេស ផ្អែកលើចំណូលជាតិដុល (GNI) ដោយ៖ ប្រជាជនមានចំណូលចន្លោះពី ១ ០២៦ដុល្លារ ដល់ ៤ ០៣៥ដុល្លារក្នុង១ឆ្នាំ ស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកម្ពុជាយើងកំពុងស្ថិតក្នុងចំណាត់ថ្នាក់នេះ, ចំណូលពី ៤ ០៣៦ដុល្លារ ដល់ ១២ ៤៧៥ដុល្លារ ត្រូវចាត់ទុកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលចាប់ពី ១២ ៤៧៦ដុល្លារឡើងទៅ ជាប្រទេសដែលមានចំណូលខ្ពស់៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !