ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយ ថ្ងៃ ចន្ទ ១២ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២៤

(ខេត្តកោះកុង)៖

ថ្លែងចេញពីខេត្តកោះកុង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រនោះទេ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពីមួយអាណត្តិ ទៅមួយអាណត្តិ រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រឹងប្រែងធ្វើឲ្យជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីជាការតបស្នងទៅកាន់ម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា មិនឲ្យខកបំណងឡើយ។សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបការផ្ដល់សេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ ទៅនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដើម្បីប្រឡងឡើងថ្នាក់ នោះនៅពេលបានឡើងថ្នាក់ហើយមិនមែនបោះបង់ចោលការសិក្សានោះទេ ពោលត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានឡើងថ្នាក់បន្ដ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ភារកិច្ចរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិ ទៅមួយអាណត្តិ ដូចអ្នកប្រឡង ដូចសិស្សរៀនអីចឹង។ ទន្ទឹមនឹងយើងបានប្រឡងជាប់ យើងអត់បោះបង់ការសិក្សា ឬទម្លាក់ដៃនោះទេ យើងកាន់តែខំប្រឹងប្រែង ដើម្បីបានជាប់ម្ដងទៀត ទៅតាមលទ្ធផល និងការខិតខំប្រឹងប្រែង។ ចំពោះរាជរដ្ឋាភិបាល នៅក្នុងលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ លោកគ្រូ អ្នកគ្រូ គឺជាប្រជាពលរដ្ឋ នៅពេលដែលលោកគ្រូ អ្នកគ្រូឲ្យជាប់ ភារកិច្ចអត់មានទម្លាក់ដៃទេ គឺមានតែខិតខំ»។បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រៀបដូចជាការអរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្ត និងប្ដេជ្ញាចិត្តមិនឲ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីបន្ដផ្ដល់នូវការទុកចិត្តនៅគ្រប់អាណត្តិទាំងអស់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ន គឺនៅតែបន្ដខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ សេរីភាពដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារសប្បូរសប្បាយ សេដ្ឋកិច្ចកាន់តែរីកចម្រើន។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧កន្លងទៅ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបន្ដឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល បន្ដអនុវត្តគោលនយោបាយដែលបានដាក់ចេញ។របាយការណ៍បានឲ្យដឹងថា សម្រាប់ខេត្តកោះកុង មានប្រជាពលរដ្ឋ៨៣ភាគរយ បានចេញទៅបោះឆ្នោត ហើយក្នុងនោះ៨៥.៧២ភាគរយ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់អំពីការពេញចិត្ត និងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !