ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទនិងជា មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាដែលបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទនិងជា មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាដែលបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទនិងជា មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាដែលបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ២ កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan Stadchenko អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ។

ក្នុងជំនួបនេះ អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងបានជួយគាំទ្រ និងបង្កលក្ខណៈដល់ការបំពេញបេសកកម្មការទូតយោធារបស់លោកទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាពលើកិច្ចសហការនានាជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។ ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកវរនាវីឯក Ivan Stadchenko ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងយោធា និងយោធា។ ឯកឧត្តម ក៏បានយកឱកាសនេះសម្តែងនូវការអរគុណចំពោះប្រទេសរុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងស្តា និងអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសជំនួយលើការអភិវឌ្ឍធនធានមនុស្សទាំងក្នុងស្ថាប័នស៊ីវិល និងយោធា ហើយដែលជំនួយក្នុងវិស័យនេះ ក៏បានបន្តមកដល់សព្វថ្ងៃនេះផងដែរ។

លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា បានសម្តែងនូវការរីករាយ ដែលបានទទួលការតែងតាំងឱ្យមកបំពេញការងារនៅកម្ពុជា និងបានជម្រាបជូនថា ជាមួយនឹងបទពិសោធន៍ដែលលោកមានជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ាន លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលបន្តអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាចុងក្រោយ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដែលបានផ្តល់នូវគ្រឿងឥស្សរិយយស “ថ្នាក់មិត្តភាព-Order of Friendship” ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការជំរុញ និងពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !