ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!!
0

ច្បាស់​ហើយ ទីបំផុត​សាកលវិទ្យាល័យ West Point ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​ចេញ​សញ្ញាបត្រ ២​ខុស​គ្នា​ទេ​សម្រាប់​និស្សិត​អន្តរជាតិ ។ ពោលគឺការចោទប្រកាន់របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទប្រកាន់ម្តងជាពីរដង ថាសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ចេញពីសាលាយោធា West Point ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ !!!!

ច្បាស់​ហើយ ទីបំផុត​សាកលវិទ្យាល័យ West Point ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​ចេញ​សញ្ញាបត្រ ២​ខុស​គ្នា​ទេ​សម្រាប់​និស្សិត​អន្តរជាតិ ។ ពោលគឺការចោទប្រកាន់របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទប្រកាន់ម្តងជាពីរដង ថាសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ចេញពីសាលាយោធា West Point ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ !!!!

ច្បាស់​ហើយ ទីបំផុត​សាកលវិទ្យាល័យ West Point ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​ចេញ​សញ្ញាបត្រ ២​ខុស​គ្នា​ទេ​សម្រាប់​និស្សិត​អន្តរជាតិ ។ ពោលគឺការចោទប្រកាន់របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទប្រកាន់ម្តងជាពីរដង ថាសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ចេញពីសាលាយោធា West Point ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ 5 កើត ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹង ថ្ងៃទី 07 ខែ មករា ឆ្នាំ
2022
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)​ បានស្រង់សម្តី មន្ត្រី​ជំនាញ​ផ្នែក​កិច្ចការ​សាធារណ​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បណ្ឌិតសភាយោធា West Point គឺលោក Francis J DeMaron Jr. បាន​បញ្ជាក់ ថា តម្លៃ​សញ្ញាបត្រ​នៅ​បណ្ឌិតសភាយោធា​អា​មេ​រិ​ក West Point គ្មាន​ការ​បែងចែក ឬ​ភាព​ខុស​គ្នា​រវាង​សិស្ស​ក្នុងស្រុក និង​សិស្ស​មក​ពី​បរទេស​នោះ​ទេ ហើយ​លោក​សង្ឃឹមថា ការ​បញ្ជាក់​ទាំងនេះ​នឹង​បញ្ចប់​ភាព​ចម្រូងចម្រាស់​នៃ​តម្លៃ​សញ្ញាបត្រ​សាលា​របស់​លោក​ផង​ដែរ ។

ជាមួយគ្នានោះផងដែរ ឆ្លើយតបនឹងសំណួររបស់ EAC News លោក Francis J DeMaron Jr. បានបញ្ជាក់ថា «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន» ។

ការ​បញ្ជាក់​របស់​បណ្ឌិតសភាយោធា​អា​មេ​រិ​ក​នៅ​ពេល​នេះ អាច​ចាត់ទុកជា ការ​បញ្ចប់​នូវ​ការ​លើក​ឡើង​ដោយ​គ្មាន​អំណះអំណាង​របស់​លោក សម រ​ង្ស៊ី កាលពី​កន្លង​ទៅ​ដែល​បាន​វាយប្រហារ​មក​លើ​តម្លៃ​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ថា ជា​សញ្ញាបត្រ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់ ។

កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier ក៏​បាន​ឆ្លើយ​តប​ដែរ​ថា បញ្ហា​សញ្ញាបត្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​សាលា​ទាហាន​អា​មេ​រិ​ក West Point បកស្រាយ​រួច​ហើយ កាលពី​ឆ្នាំ​២០១៩ ដែល​មាន​ន័យ​ថា ស្ដង់ដា​សញ្ញាបត្រ​របស់​សាលា​អា​មេ​រិ​ក​មិន​មានការ​បែងចែក​ស្ដង់ដារ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់​ដូចដែល​លោក សម រ​ង្ស៊ី លើក​ឡើង​នោះ​ទេ ។

សូម​ជម្រាប​ថា ការ​បកស្រាយ​ត្រូវបានធ្វើឡើង បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​វាយប្រហារ​ចំពោះ​សញ្ញាបត្រ​ឯក​ត្តម​ហ៊ុន​ម៉ា​ណែ​ត​ថា គ្មាន​ស្តង់ដា ។លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានវ័យ ៤៤ ឆ្នាំ ។ លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងពាក់ផ្គាយ៣លើស្មា និងមានតួនាទី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោករួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !