ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ២កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង   ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីបានចូលកាន់តំណែង។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។

ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ពជើងគោក ជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនងការងារជាប់ជាប្រចាំ រវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែននានា។

ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និង ពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្ត ចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមភាពជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៉ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាពរបស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានាដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ជាអាទិ៍ការគោរពអធិបតេយ្យ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៉ីស។

ជាលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference – ToR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ» ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។

ឯកសារនេះ គឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !