ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករង ខេត្ត បន្ទាយមានជ័យ និង ជាប្រធានសមាគមអតីតយុទ្ទជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះនិងដីជូនដល់ ស្ត្រី និងកូន ជាគ្រួសារ យោធិនពលីពិការ !!!!

លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករង ខេត្ត បន្ទាយមានជ័យ និង ជាប្រធានសមាគមអតីតយុទ្ទជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះនិងដីជូនដល់ ស្ត្រី និងកូន ជាគ្រួសារ យោធិនពលីពិការ !!!!

លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករង ខេត្ត បន្ទាយមានជ័យ និង ជាប្រធានសមាគមអតីតយុទ្ទជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះនិងដីជូនដល់ ស្ត្រី និងកូន ជាគ្រួសារ យោធិនពលីពិការ !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ៨កើត រោច មាឃ ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ សឹករងខេត្តបន្ទាយមានជ័យ និងជា ប្រធានសមាគមអតីតយុទ្ទជនកម្ពុជា ខេត្ត បន្ទាយមានជ័យ តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ នៃ សមាគមអតីតយុទ្ទជនកម្ពុជា បានអញ្ចើញ ប្រគល់ផ្ទះ និងដី ជូន ដល់ គ្រួសារ យោធិនពលីពិការ ដែលមានប្រពន្ទ ឈ្មោះ គី គឹមសៀន អាយុ ៥៦ ឆ្នាំ និង កូនស្រី ឈ្មោះ ឡោ ធារី អាយុ ១៩ ឆ្នាំ នៅ មជ្ឈមណ្ឌល តេជោសន្តិភាព ការ៉េពីរ ឋិតនៅក្នុងភូមិសាស្ត្រ ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រតិភូ អមដំណើរ រួមមាន លោក វរសេនីយ៍ទោ លឹម វាសនា ប្រធាន លេខាធិការ ស អ ក ខេត្តបន្ទាយមានជ័យ, លោក ណុប ចាន់ថុល ប្រធានការិយាល័យរដ្ឌបាល និងជាប្រធាន បេឡាជាតិ នៃមន្ទីរសង្គមកិច្ទ អតីតយុទ្ទជន និងស្ដារយុវនិតិសម្បទា តំណាងលោក ប្រធានមន្ទីរ សង្គមកិច្ទ អតីតយុទ្ទជន និង ស្ដារយុវ និតិសម្បទា ខេត្ត បន្ទាយមានជ័យ, លោក សេង ហុន ប្រធាន ការិយាល័យយោធាតំបន់,និងលោក សេងសាមុត ប្រធានមជ្ឈមណ្ឌល តេជោសន្តិភាពការ៉េ២ និងមន្ត្រី ជាច្រើននាក់ទៀត ។

លោក ឧត្តម សេនីយ៍ត្រី ជឹម ប៊ុនអាន បានមាន ប្រសាសន៍ សំណេះ សំណាល ជា មួយគ្រួសារយោធិនពលីពិការ ថា សមាគមអតីតយុទ្ទជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគឺបានខិតខំយក ចិត្តទុកដាក់ អំពីជីវភាព រស់នៅ របស់ បងប្អូន យោធិនពិការ គ្រប់ ទីកន្លែង នៅទូទាំង ប្រទេស កម្ពុជា ដែល មាន ឯកឧត្តម នាយ ឧត្តមសេនីយ៍ គន់ គីម ជា សេនាធិការ ក្នុងការរៀបចំ មជ្ឈមណ្ឌល សម្រាប់បងប្អូន អតីតយុទ្ទជនយោធិនពិការ រស់នៅបានសមរម្យ មានសេវាសុខភាព សាលារៀន សម្រាប់ កូនចៅ និង មានផ្ទះ រស់នៅ សមរម្យ និង មានការ មើល ថែទាំ ពី សមាគមអតីតយុទ្ទជនខេត្តផងដែរ។

លោកបានបន្តទៀតថាថ្ងៃនេះ ក្នុងនាមលោកជាប្រធានសមាគមអតីតយុទ្ទជនខេត្តបន្ទាយមានជ័យនឹងជា តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ គន់ គីម សូម ប្រគល់ ផ្ទះ និង ដី ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឌមន្ត្រី ដល់ អ្នកស្រី គឺ គឹមសៀនដែលជា គ្រួសារ យោធិន ពលីពិការ ដែលមាន ជីវភាពក្រីក្រ ហើយក៍ សូម អោយ អ្នកស្រី ត្រូវចេះថែទាំ និងដាំដំណាំ ពណ៍បៃតង នៅលើដី ដែលបាន ទទួលនេះ អោយបានល្អ ។ នៅក្នុង ពិធីននេះដែល លោក ឧត្តម សេនីយ៍ត្រី ជឹម ប៊ុនអាន ក៍បាននាំមកនូវ អំណោយ របស់ សមាគម អតីតយុទ្ទជន ខេត្ត បន្ទាយមាន រួមមាន: អង្ករ ១០០ គីឡូក្រាម, កន្ទេល ១, ស្ករស ២ គីឡូ ក្រាម, ប៊ីចេង ២គីឡូក្រាម,អំបិល២គីឡូក្រាម,ទឹកត្រី ៦ដប,ទឹកសីអីវ៦ដប,ទឹកសុទ្ទ១កេស,ចបកាប់១,កាបិត១,ថវិកាចំនួន ១០ ម៉ឹនរៀល។

អ្នកស្រី គី គឹមសៀន បានលើកម្រាមដៃដប់ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិ ព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលតែងតែគិតគូរ យកចិត្តទុកដាក់ ដល់គ្រួសារអតីតយុទ្ទជន យោធិនពិការ ហើយថ្ងៃនេះ នាងខ្ញុំ និង កូនស្រី បានទទួលអំណោយ ដ៍ថ្លៃថ្លាពីសម្ដេចទាំងទ្វេរ ជាគុណមិនអាចបំភ្លេចបានឡើយ ។ អ្នកស្រីក៍ បានសូមគោរពថ្លែងអំណរគុណ ផងដែលជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជា អគ្គលេខាធិការ សមាគមអតីតយុទ្ទជនកម្ពុជា និង សូមថ្លែង អំណរគុណ ដល់ លោក ឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន ប្រធាន សមាគម អតីត យុទ្ទជន កម្ពុជា ខេត្ត បន្ទាយមានជ័យ និង ក្រុមការងារ ដែល ខិតខំ ប្រឹងប្រែង ជួយអោយនាងខ្ញុំបាន ទទួលផ្ទះ និងដី នៅថ្ងៃនេះ ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !