ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយ ថ្ងៃ សុក្រ ៩កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពត៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែល
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ ថា ៖

ឯកឧត្តម សូមអបអរសាទរចំពោះការបើកឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ ដែលជាគ្រឹះស្ថានអប់រំចំណេះទូទៅកម្រិតមធ្យមសិក្សាសម្រាប់សិស្សប្រុសរបស់សមាគមប្រភពល្អកម្ពុជា ដោយមានការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន បម្រើឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការរស់នៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ជាអាទិ៍ អគារសិក្សា, ទីចាត់ការ, អន្តេវាសិកដ្ឋាន, អគារស្នាក់នៅគ្រូបង្រៀន, សាលសហសិក្សា, អាហារដ្ឋាន, រួមទាំងរបង, សួនច្បារ និងផ្លូវបេតុង។

ហើយសកម្មភាពរបស់សមាគមប្រភពល្អកម្ពុជា និងសមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅតាមសហគមន៍ឥស្លាមកម្ពុជា ដោយក្មួយៗសិស្សានុសិស្សអាចទទួលបានការចិញ្ចឹមទំនុកបម្រុង និងរស់នៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ ហើយក្មួយៗដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក៏អាចចូលរៀននៅក្នុងសាលា ជាមួយនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីប្រពៃណីឥស្លាមសាសនា។ ទាំងអស់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងគុណធម៌ ស័ក្តិសមជាយុវជនគំរូ និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា មួយវិញទៀត ការជួបជុំអបអរសាទរសមិទ្ធផលទាំងឡាយក្នុងថ្ងៃនេះ ក៏បង្ហាញផងដែរអំពីសាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា ដែលមានប្រជាជនចំរុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ។

ឯកឧត្តមបន្តថា សូមអរគុណដល់ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាក មានអាសន្ន ដែលខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម ហើយទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋយើងជិត ១៥ លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង ០៦ លាននាក់រួចមកហើយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !