ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

ប្រវត្តិលោកយាយយ៉ាត និងខេត្តប៉ៃលិន !!!!!

ប្រវត្តិលោកយាយយ៉ាត និងខេត្តប៉ៃលិន !!!!!

ប្រវត្តិលោកយាយយ៉ាត និងខេត្តប៉ៃលិន !!!!!

ដោយះ លោក ហាក់ សំអាត
ចេញផ្សាយថ្ងៃ ពុធ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២២ខែមករាឆ្នាំ២០២០
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

រឿងព្រេងទាក់ទងនឹង ខេត្តប៉ៃលិន និងលោកយាយយ៉ាត កើតមានឈ្មោះបោះសម្លេងក្នុងរវាង គ.ស. ១៨៨១ ប៉ុណ្ណោះ រឿងព្រេងនៅតំបន់នេះក៏ស្រដៀងៗ នឹងរឿង មែនទែនគ្រាន់តែមានលាយជំនឿ ព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ។ រឿងព្រេង ភ្នំយ៉ាត មានដំណើររឿងថា ៖ កាលណោះមានប្ដីប្រពន្គពីរនាក់មានឈ្មោះ យ៉ាត ដូចគ្នា គឺប្ដីក៏ឈ្មោះ យ៉ាត ប្រពន្ធក៏ ឈ្មោះយ៉ាត រស់នៅ ប្រកបរបរជីកត្បូងនៅស្រុក ប៉ៃលិននេះ។ លុះចាស់ជរា ហើយគាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបានគាត់ក៏ ទៅធ្វើធម៌នៅលើភ្នំមួយ (ដែលយើងហៅថា វត្ដភ្នំយ៉ាត សព្វថ្ងៃ) ទាំងពីនាក់ប្ដីប្រពន្ធ។

អ្នកផងក៏នាំគ្នាសន្មត យកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង ព្រោះការ សន្មត់នេះគេពុំអាចនឹកនារកន័យយ៉ាងណាៗទេ គ្រាន់តែឲ្យស្រួលហៅស្រួលសម្គាល់ប៉ុណ្ណោះ ត្បិតនៅ ប៉ៃលិន មានកំពូលភ្នំខ្ពស់ៗឡើងជាច្រើនកន្លែង ដូច្នេះបើ ទីណាមានភាពសម្គាល់ដូចមេ្ដចគេក៏នាំគ្នាសន្មត់យកតាម ភិនភាគនោះធ្វើជាឈ្មោះឡើង។ នៅពេលនោះ អ្នកស្រុកប៉ៃលិនខ្លះដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមញឹកញាប់ហើយគេធូរធាប្រាក់កាសផងគេក៏ទិញ កាំភ្លើងដៃខ្លះកាំភ្លើងវែងខ្លះ សម្រាប់យកការពារទ្រព្យ សម្បត្ដិភូមិឋានរបស់គេ។ តែនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វពេញតែព្រៃ ដោយស្រុកនោះសម្បូរព្រៃស្ដុក។ ការបរបាញ់សត្វនេះ នាំឲ្យផ្អើលដល់ពពួកអារក្សអ្នកតានៅក្នុងព្រៃនោះ។

ថ្ងៃមួយអ្នកតាមួយដ៏មានប្ញទ្ធិជាងគេបានតំណែងខ្លួនមកជួបជាមួយ តាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើឲ្យនិយាយនឹងពពួកបាញ់ទាំងនោះថាកុំឲ្យដើរបាញ់ទៀត នាំពពួកអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយកូនចៅ វង្វេងវង្វាន់គ្នាអស់ហើយ ដូច្នេះសូមឲ្យលែងបាញ់ចុះ យើងនឹងជួយពួកនេះឲ្យរកឃើញ ត្បូងថ្ម យ៉ាងថ្លៃៗ ឲ្យបានធ្វើ អ្នកមានច្រើនគ្នាឡើងៗ ប៉ុនែ្ដបើបានជាមានហើយត្រូវនាំគ្នាកសាងវត្ដមួយនៅលើទីកន្លែងភ្នំនេះមិនតែប៉ុណ្ណោះត្រូវលេងភ្លេង រាំ ក្ងោក រៀងរាល់ថ្ងៃសីលផង។ ផ្ដាំផ្ញើរួចហើយ អ្នកតាក៏អន្ដរធានខ្លួនបាត់ទៅវិញភ្លាម។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះទៅផ្សាយប្រាប់ពួក អ្នកស្រុកទាំងអស់ឲ្យដឹងគ្រប់គ្នា។ អ្នកស្រុកក៏ព្រមគោរព តាមបំណងអ្នកតានោះ រហូតមក។

នេះជារឿងមួយដែលទាក់ទងនឹង ភ្នំយ៉ាត ឯរឿង មួយទៀតដែលមានទាក់ទង នឹងឈ្មោះ “ប៉ៃលិន” មានដោយឡែក ផ្សេងទៅទៀត។ តាមអ្នកស្រុកឲ្យដឹងថា ពាក្យ “ប៉ៃលិន” នេះក្លាយមកពីពាក្យភេលេង ព្រោះមានគេនិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះមានអ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃដែលគ្រានោះនៅជាព្រៃស្រោងមានវាលចន្លោះខ្លះត្រង់ប្រឡាយទឹកដែលហៅថា “អូរ” មានអូរទុងជាដើមក្បែររមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេ កំពុងហែលទឹកលុះឃើញមនុស្សមកដល់ភេក៏រត់បាត់ អស់ទៅ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កន្លែង ភេ ប្រឡែងគ្នានោះក៏ឃើញដុំថ្មតូចៗមានពន្លឺផ្លេកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅបង្ហាញញាតិមិត្ដឯស្រុក ខ្លួនវិញ។

លុះទៅដល់ស្រុកមានអ្នកស្រុកនោះ (តាមនិយាយថាពូកកូឡាដែលមករស់នៅខេត្ដចន្ទប៊ុន ស្រុកសៀម) ស្គាល់ថាថ្មនេះមានតម្លៃគេក៏យកទៅវាយបំបែក រួចច្នៃជាត្បូងឡើងក៏ឃើញថាមានទឹកល្អ។ កាលបើដូច្នេះក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត។ ពួកប្រមាញ់ យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមឆ្ពោះទៅយកថ្មនេះពីកន្លែងមុនជាញឹកញាប់។ ការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មត់ឈ្មោះទីកន្លែងត្រង់នេះថា “កន្លែងភេ លេង” ដោយយកតាមសភាពដែលគាត់បានប្រទះឃើញជាដំបូងនោះ។

ប៉ុនែ្ដដោយពួកទាំងនេះ នៅស្រុកសៀម ក៏អានពាក្យនេះក្លាយទៅតាមសម្លេងសៀមបន្ដិចទៅគឺ “ភេ” ទៅជា “ផេ” ឯលេងទៅជា “ឡេន” ឬ “ឡិន” ដូច្នេះ រូមមកហៅថា “ផេឡិន”។ លុះ សម័យបារាំងទៅកាន់កាប់តំបន់នេះគេសរសេរ ឈ្មោះនេះជាអក្សរ រ៉ូម៉ាំងតាមសំឡេងផងតាមរូបសាស្រ្តពាក្យ ផងជា PHAILIN គឺ PH ជាអក្សរផ AI ជាស្រៈអេ L ជាអក្សរល I ជាស្រៈអិ នឹង N អក្សរ ន។ ចំណេរតមក ដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែងឲ្យមាន សហសញ្ញា Trait d’union ក៏ក្លាយទៅជា Phailin ហើយតៗមកដោយបារាំងអានដោយគ្មានខ្យល់អក្សរះ គេក៏លុប H ចោលទៅនៅសល់តែ PAILIN ៕

ដោយ: គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !