ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជន ជប៉ុន ដែលបានជួយកម្ពុជា រហូតមក ទាំងការចូលរួម ក្នុងដំណើរការស្វែងរក និងថែរក្សា សន្តិភាព ព្រមទាំងការស្តារ និង អភិវឌ្ឍន៍កម្ពុជា លើ គ្រប់វិស័យ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជន ជប៉ុន ដែលបានជួយកម្ពុជា រហូតមក ទាំងការចូលរួម ក្នុងដំណើរការស្វែងរក និងថែរក្សា សន្តិភាព ព្រមទាំងការស្តារ និង អភិវឌ្ឍន៍កម្ពុជា លើ គ្រប់វិស័យ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជន ជប៉ុន ដែលបានជួយកម្ពុជា រហូតមក ទាំងការចូលរួម ក្នុងដំណើរការស្វែងរក និងថែរក្សា សន្តិភាព ព្រមទាំងការស្តារ និង អភិវឌ្ឍន៍កម្ពុជា លើ
គ្រប់វិស័យ !!!!

ដោយ៖ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបាត់ដំបង៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធ ពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ព ជើងគោក តំណាង ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នៅស្រុក
សំទ្បូត, ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដែលនៅក្នុងឪកាសដ៍វិសេសវិសាលនោះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖

ខ្ញុំសូមសម្តែងនូវការត្រេកអរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំទ្បូត ក៏ដូចជាប្រជាជនយើងនៅទូទាំងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ចំពោះការទទួលបាននូវសមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ចំនួន ០៤ គម្រោងក្នុងដំណាក់កាលទី១នេះ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំឆ្នាំ២០២២ នេះ រួមមាន៖
– ការរំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួនជាង ០២ ម៉ឺនហិកតា ដោយកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណជាង ១២ ម៉ឺនគ្រាប់.
– ការឆ្លើយតបនឹងសំណើពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍បានប្រមាណជាង 0៥ ពាន់សំណើ និងបានផ្តល់ការអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាង ២៩ ម៉ឺននាក់។
– ការសាងសង់ផ្លូវជនបទចំនួន ៣២ ខែ្ស មានប្រវែងសរុបប្រមាណ ១១៥ គីទ្បូម៉ែត្រ, សំណង់បង្ហូរទឹកគ្រប់ប្រភេទបានចំនួន ២១៩ កន្លែង, ស្រះទឹកសហគមន៍ចំនួន ០៥ កន្លែង, ស្ពានបេតុងចំនួន ០៥ កន្លែង, ផ្សារសហគមន៍ ០១ កន្លែង និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ ហិកតា។
– ប្រជាពលរដ្ឋបានទទួលផលផ្ទាល់ និងប្រយោលពីគម្រោងទាំង ០៤ នេះ មានចំនួនជិត ១៣ ម៉ឺន គ្រួសារសើ្មនឹងជិត ៤៧ ម៉ឺននាក់។

ឪកាសដ៏សែនរីករាយនេះ ឯកឧត្តម បណ្ឌិត បានថ្លែងបន្តទៀតថា “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។ ជាក់ស្តែង នៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់នូវដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលពោរពេញដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ ដែលពីមុនពោរពេញដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។

ឯកឧត្តម បានថ្លែងសង្កត់ថា សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតជាដើមទុនអញ្ជើញចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតមានប្រសាសន៍បន្តថាខ្ញុំ សូមអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយក្រៅពីប្រតិបត្តិការនៅក្នុងប្រទេស អង្គភាពបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍នៅក្នុងសហគមន៍អន្តរជាតិផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !