ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៩ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបាត់ដំបងះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធអគារទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបង, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖

ខ្ញុំសូមអបអរសាទរចំពោះសំណង់អគារទីបញ្ជាការថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយអគារនេះក៏អាចត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញអំពីការរីកចម្រើនប្រែមុខប្រែមាត់របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយចាប់ពីឆ្នាំ២០០២ ក៏បានសម្រេចរៀបចំទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង ដោយនៅពេលនោះ ស្ទើរតែគ្មានអ្វីសោះ ព្រោះជាតំបន់ព្រៃរបោះគ្មានហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ឡើយ។

នៅពេលនេះ យើងបានឃើញច្បាស់ថា ការបន្តរីកចម្រើនឥតឈប់ឈរនេះ គឺពិតជាបានបង្ហាញឱ្យឃើញអំពីលទ្ធផលជាក់ស្តែងនៃយកចិត្តទុកដាក់ និងការគិតគូររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចតេជោ ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ មួយវិញទៀត នេះក៏បានបង្ហាញផងដែរពីកម្លាំងសាមគ្គីភាពដ៏រឹងមាំរវាងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្នុងនាមជាអង្គភាពភាពសម្ព័ន្ធមេត្រីភាព និងជាការចូលរួមសម្រេចបាននូវទិសដៅភារកិច្ចស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានភាតរភាពជិតស្និទ្ធរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព ដើម្បីពង្រឹងនូវខឿនការពារជាតិទាំងមូលឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា។

វាពិតជាមានសារៈសំខាន់ណាស់ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ចឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រចំា ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

ពិតជាមានមោទនភាពណាស់ ដែលខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំបើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នាពេលនេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការអាក់ខានរយៈពេល ០២ ឆ្នាំជាប់គ្នា ដោយសារការរីករាលនៃជំងឺកូវីដ-១៩។ វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានរថក្រោះ៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ធិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !