ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមកែលំអលក្ខខណ្ឌ ជ្រើសរើសពលករបរទេស ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី!!

ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមកែលំអលក្ខខណ្ឌ ជ្រើសរើសពលករបរទេស ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី!!

ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមកែលំអលក្ខខណ្ឌ ជ្រើសរើសពលករបរទេស ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី!!

ដោយះ លោក សែម ឧស្សាហ៍
ចេញផ្សាយថ្ងៃ អង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនាឆ្នាំ ២០២០
ព័ត៌មានជាតិ

ទីស្តីការក្រសួងការងារ៖

ថ្លែងក្រោយជំនួបពិភាក្សាការងាររវាង ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីចំនួនបី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លក្ខខណ្ឌការងារដែលភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមា នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ។

ឯកឧត្តម ហ៊ូ វុទ្ធី បានបន្តថា នីតិវិធីក្នុងការជ្រើសរើសពលករថ្មីនេះ គឺពលករមិនចាំបាច់ចំណាយពេលវេលាយូរដូចមុនទេ ពោលគឺឲ្យតែភាគីម៉ាឡេស៊ីត្រូវការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាលពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅបានត្រូវប្រើពេលយូរ។ ទន្ទឹមនឹនេះម៉ាឡេស៊ីបានតំឡើងប្រាក់ឈ្នួលដល់ពលករបរទេសដែលទៅធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឲ្យពលករទទួលបាននូវប្រាក់ចំណូលខ្ពស់ជាងមុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់មកស្រុកកំណើតផងដែរ។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើឲ្យទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីទាំងបីសហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួមគ្នាជាឯកច្ឆ័នក្នុងសំលេងតែមួយជាមុនសិនពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារថ្មីៗ ហើយបន្ទាប់ពីបានលទ្ធផលហើយក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរត្រូវពិភាក្សាគ្នាឡើងវិញលើកិច្ចការងារទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេចជាចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង នៅតែរក្សាចំហរទៅតាមកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងជាមួយគ្នាកន្លងមកលើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាល ទាំងពីរបានព្រមព្រៀងជាមួយគ្នារួចហើយ វាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់តែប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សឹង្ហបុរី ថៃជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០២ ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករ (២)អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករការងារផ្ទះ បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !