ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានសិល្បៈ

រាជធានីភ្នំពេញះ


លោក ចាន់ មករា ជាកូនកសិករដែលមានស្រុកកំណើតភូមិ បឹងរាំង ឃុំសាមគ្គី ខ័ណ្ទព្រៃនប់ក្រុងព្រះសីហានុលោកបានតស៊ូនៅក្នុងជីវិតរបស់លោក ពីកម្មករនេសាទ ឈាន ចូលសិល្បះឆ្នាំ២០០០ មុនចូលសិល្បះលោកជាកម្មករនេសាទត្រី នៅកំពង់សោមដោយមាននិស្ស័យពីធម្មជាតិលោកបានតស៊ូនៅក្នុងវិស័យសិល្បៈដោយធ្លាប់ច្រៀងចិញ្ចឹមជីវិត នៅតាមភោជនីយដ្ឋាននិងការចេញច្រៀងនៅតាមតន្ត្រីសម័យរហូតដល់លោកត្រូវបានអញ្ជើញ ទៅសម្តែងទៅក្រៅប្រទេសជាច្រើនដង ដូចជាញ៉ូសេឡែន កាណាដា បារាំង អូស្រាលី ។

លោក ចាន់ មករា មានឪពុក ឈ្មោះ នេន កាន់ ម្តាយ ឈ្នោះ ទុយ ណាត មានបងប្អូន ចំនួន ០៦ នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ លោកចាន់មករា មានភព្ធ័វាសនា ដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផ្ដល់កិត្តិយសជូនបាញ់ផ្កានៅក្នុងទិវាវប្បធម៌ជាតិ នៅលើវេទិកាផ្ទាល់តែម្ដង។

លោក ចាន់ មករា បានប្រាប់សារព័ត៌មានយើង ថា កាលនៅវ័យកុមារ លោកបានដើររើសអេតចាយតាម ផ្លូវសាធារណៈ ដើម្បីបន្តការសិក្សាផងនិងដោះស្រាយជីវភាពគ្រួសារផង រហូតដល់លោកពេញវ័យ លោកបានមកធ្វើការ ជាកម្មករនេសាទ ត្រីនៅកំពង់សោម ការធ្វើការនៅទីនោះមានការលំបាកណាស់ លោកបានរៀបរាប់ទាំងទឹកភ្នែកថា ដើម្បីបានការងារធ្វើ លោកសម្រេចចិត្ត ដើរសកំម្ចាស់ទូក ដើម្បីបានធ្វើជាកម្មករនៅលើទូកនោះមានម្ចាស់ទូកខ្លះចិត្តល្អ ម្ចាស់ទូកខ្លះទៀត មិនទទួលយកទេ ហេតុនេះហើយធ្វើអោយការ ប្រកបរបបចិញ្ចឹមជីវិតរបស់លោកជួបការលំបាក មិនអាច ជួយដោះស្រាយជីវភាព ក្រុមគ្រួសារលោកបានទេ ។

នៅឆ្នាំ២០០០ ដោយសារសម្លេងពី ធម្មជាតិរបស់លោក ចាន់មករា ក៍បានផ្លាស់ប្ដូរ អាជីព ពី កម្មករនេសាទមកជា អ្នកចម្រៀង ហើយបទចម្រៀងដែលលោក ចូលចិត្តច្រៀងនោះ គឺបទខ្មែរសុរិន្ទតាំងពីពេលនោះ លោកដើរច្រៀងតាម ភោជនីយដ្ឋាន និង តន្រ្តីសម័យលេងនៅតាម រោងការ កម្មវិធីបុណ្យ នានា រហូត មានស្ថានីយ៍ទូរទស្សន៍ ខ្លះ បានអញ្ជើញ លោក ចាន់ មករា ច្រៀងនៅឆាកទូរទស្សន៍ រហូតធ្វើអោយរូបលោកត្រូវបានគេអញ្ជើញទៅច្រៀងនៅក្រៅប្រទេស ដែលធ្វើអោយលោក មានជីវភាព គ្រាន់បើជាងមិនបន្តិច ។

ថ្លែងទាំងមុខក្រៀមក្រំ នៅចំពោះមុខសារព័ត៌មាន លោក ចាន់ មករា បាននិយាយថា ខ្ញុំនៅមានទុក្ខមួយទៀត គឺអ្នកមានគុណទាំងពីរ កំពុងជួបបំណុល គេដោយសារ ចាញ់បោកគេ រឿងគឺ គេអោយគាត់ខ្ចីលុយ មកអោយគេ ដល់ពេលប្រមូលលុយ អ្នកខ្ចីលុយរត់ ទៅថៃអស់ ទុកបំណុលនេះ អោយគាត់ សងជំនួស ករណីនេះហើយ ដែលធ្វើអោយលោក អាណិតអ្នកមានគុណទាំងពីរ ខ្លាំងណាស់ ។ តែទោះជាយ៉ាងណា លោកកំពុងខិតខំរកថវិកា ជួយដល់អ្នកគុណ ទាំងពីរ ហើយបើ ដោះស្រាយរួចរាល់ហើយ លោកនឹងធ្វើផ្ទះជូនគាត់ទាំងពីរ ដើម្បីអោយគាត់រស់នៅបានសមរម្យ។សូមបញ្ជាក់ថា ពេលនេះ លោក ចាន់ មករា កំពុងច្រៀងអោយផលិតកម្មហង្សមាស ហើយលោកក៍បាននិពន្ធបទចម្រៀងថ្មី ដែលជាស្នាដៃផ្ទាល់
របស់លោកផងដែល បទចម្រៀងដែលលោកនិពន្ធថ្មី មានចំណងជើងថា ចេះរាំកន្ត្រឹមទេ ៕


ដោយ៖ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !