ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើ ឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើ ឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើ ឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា !!!!

ដោយះ លោក លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តតាកែវះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ, នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខ្ញុំសូមអបអរសាទរសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ចំណុះ ជើងវត្តដុង្គឧត្តមទទួលបាន សម្រាប់ជាទីសក្ការៈតម្កល់ទុកក្នុង និងជាប្រយោជន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ទីអារាមដែលមានអាយុកាលជាង ២០០ ឆ្នាំនេះ បានឆ្លងកាត់នូវដំណាក់កាលនៃសង្គ្រាមបំផ្លិចបំផ្លាញជាច្រើន ហើយទើបតែជាង ៤០ ឆ្នាំចុងក្រោយនេះ ដែលមានឱកាសកសាងនូវសមិទ្ធផលនានា ដែលពុំធ្លាប់មានពីមុនមក ដោយសារកត្តាស្ថិរភាពសង្គម និងម្លប់នៃសន្តិភាព ដែល គ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស។

នៅក្នុងក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើ ឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ធានាបាននូវ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

យើងទាំងអស់គ្នា បានដឹងហើយថា គោលការណ៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត នៅទូទាំង សាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !