ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ!!!!!! - ជួបជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ ចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន !!!!! - អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ !!!!! - អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា !!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយថ្ងៃ អង្គារ៍ ៥ រោច ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី ១៣
ខែ ធ្នូ ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបាត់ដំបងះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង (បាត់ដំបង, ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា)៖

ខ្ញុំសូមអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ៣៦៧ នាក់ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុបរវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។ ជាមួយនឹងធនធានមនុស្សដ៏សម្បូរបែប និងប្រកបដោយសមត្ថភាព ដែលផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលចាប់តាំងពីក្រោយរបប ប៉ុល ពត, សព្វថ្ងៃ កម្ពុជាមានភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងមានកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយក៏អាចចូលរួមប្រកួតប្រជែងប្រកបដោយថាមភាពក្នុងចរន្តសាកលភាវូបនីយកម្ម។

យើងពិតមជា មាន មោទនះភាព ខ្លាំង ណាស់ដែលរាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។

ជាការពិតណាស់ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ គឺមានភាពស្រដៀងគ្នាជាខ្លាំង ដោយក្នុងនេះ គឺទាមទារនូវភាពអំណត់តស៊ូព្យាយាម, ការហាត់ពត់លត់ដំ និងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។ ក្នុងន័យនេះ បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសំលឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https:://www.bmy-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !