ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង !!!!!

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង !!!!!

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
អង្គារ ១៣ កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២៣

(ខេត្តបាត់ដំបង)៖

នៅចុងសប្តាហ៍នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញ មោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិនិងពេញចិត្តនូវការចូលរួមដោយស្មគ្រ័ចិត្តនិងជឿរជាក់ជាសមាជិកគ្រូសារថ្មីនៅថ្ងៃនេះផងដែរ។ លោកជំទាវ នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សាការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

លោកជំទាវ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកា សមាជិករបស់សមាគមតាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌ គុណធម៌ និងបទពិសោធន៍ជីវិតល្អៗជាច្រើនដើម្បីឲ្យកុមារី យុវតីជាបុគ្គលល្អជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជាប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ។គួរបញ្ជាក់ផងដែរថាសមាជិកទាំងអស់ដែលបានបញ្ចូលមានចំនួន២០៧៤រហូតមកដល់ថ្ងៃនេះ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !