ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល !!!!! - សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ !! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!!
0

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនា រូបសំណាក ស្រ្តីសេរីភាព !!!!!

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនា រូបសំណាក ស្រ្តីសេរីភាព !!!!!

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនា រូបសំណាក ស្រ្តីសេរីភាព !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយថ្ងៃ សៅរ៍ ៩ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៣

(ញូវយ៉ក, អាមេរិក)៖

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជេីញទៅទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty) ដែលជារូបសំណាកដ៏ល្បីលើពិភពលោក។

ក្នុងដំណើរចុះទៅទស្សនារូបសំណាកនេះ លោកជំទាវបណ្ឌិត ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីបម្រើការងារនៅទីនោះ។ មន្ត្រីក៏បានធ្វេីបទបង្ហាញយ៉ាងល្អិតល្អន់ពីប្រវត្តិសង្ខេបនៃរូបសំណាកស្ត្រីសេរីភាព។

សូមបញ្ជាក់ថា រូបសំណាកស្ត្រីសេរីភឫព (The Statue of Liberty) គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤។

រូបសំណាក់ The Statue of Liberty នេះមានទីតាំងស្ថិតនៅលើកោះឡាយបឺរធី (Liberty) នៃទីក្រុងញូវយ៉ក ដោយយកគំរូតាមព្រះទេពីលីបឺរស្ដា (Libertas) ដែលជាអាទិទេពសេរីភាពក្នុងវប្បធម៌រ៉ូម៉ាំងបុរាណ។

រូបសំណាកនេះឈរនៅលើប៉មរាងចតុកោណមួយ ដែលមានខឿនកម្ពស់បីថ្នាក់តាមលំដាប់ ខណៈរូបសំណាកទាំងមូលមានកម្ពស់ ៤៦ ម៉ែត្រ ក្បាលជួតក្រណាត់ និងពាក់មកុដបញ្ចេញរស្មីប្រាំពីរពណ៌។ ដៃម្ខាងៗមានប្រវែង ១២.៨ ម៉ែត្រ ខណៈដៃស្ដាំកាន់គប់ភ្លើងលើកឡើងយ៉ាងខ្ពស់ ចំណែកដៃឆ្វេងកាន់សៀវភៅយ៉ាងធំមួយក្បាល ដោយនៅលើគម្របសៀវភៅនោះមានសរសេរឃ្លាថា «៤ កក្កដា ១៧៧៦» ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមអង់គ្លេស។

ចំពោះការកសាង ដំបូងឡើយ គេបានតម្រៀបពុម្ពពីលើគ្នាចំនួន ២១៤ ផ្ទាំង។ ក្រោយមក គេក៏តម្រៀបវាដាក់ពីលើគ្នាកម្ពស់ដល់ទៅ ៩៣ ម៉ែត្រ (វាស់ពីផ្ទៃដីទៅដល់គប់ភ្លើង) រួចហើយ គេក៏ចាក់ស្រោបស្ពាន់ពណ៌បៃតងចំនួន ៣២ តោនទៅក្នុងពុម្ពទាំងនោះ។ រីឯគប់ភ្លើងខាងលើ គេប្រើអំពូលពណ៌បៃតង និងមានជណ្ដើរមូល ១៦២ កាំ សម្រាប់ឡើងទៅគយគន់ទស្សនីយភាពទីក្រុងញូវយ៉ក និងឈូងសមុទ្រនៅជុំវិញនោះ។វិស្វករជនជាតិបារាំងម្នាក់ឈ្មោះ ហ្វ្រេដេរិក អូហ្គុស បាស់សូលឌី (Frédéric Auguste Bartholdi) ជាអ្នកឆ្លាក់រចនារូបចម្លាក់ដ៏ល្បីល្បាញនេះឡើង ក្នុងនោះកម្មករប្រមាណ ១,០០០ នាក់ក៏បានចូលរួមសាងសង់សំណង់នេះដែរ។

វាជាមហាសំណាងមួយសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលការសាងសង់សំណង់ស្ថាបត្យកម្មដ៏ខ្ពស់ស្កឹមស្កៃនេះ មិនបានចំណាយជីវិតមនុស្សសូម្បីតែម្នាក់ ពោលក្នុងពេលសាងសង់រូបសំណាកសេរីភាពនេះ គឺមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់ស្លាប់នោះឡើយ។

សូមជម្រាបថា ស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ៧០០,០០០ ដុល្លារអាមេរិក និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !