ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា : រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិការដ្ឋអស់១២០០លានដុល្លារ !!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា : រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិការដ្ឋអស់១២០០លានដុល្លារ !!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា : រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិការដ្ឋអស់១២០០លានដុល្លារ !!!!

ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយថ្ងៃ អង្គារ ៤រោច  ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

ថ្លែងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិកាអស់១២០០លានដុល្លារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសពេលដែលប្រជាពលរដ្ឋជួបការលំបាកតាំងពីជំនាន់កូវីដ១៩ រហូតមកដល់ពេលនេះមិនទាន់បានចប់នោះទេ ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ១៩ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កូវីដជួយតាំងពីឆ្នាំ២០២០ ការជួយកុមារ និងស្ត្រីមានផ្ទៃពោះ យើងចាប់ផ្តើមពីឆ្នាំ២០១៩ គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ដោយអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច យើងបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ហើយក្នុងប៉ុន្មានឆ្នាំនេះអ្នកដែលបានផលពីការជួយនេះ សាច់ប្រាក់ដែលយើងបានជួយ ៤លាន ៨សែននាក់ ហើយចំណាយប្រាក់អស់ ១២០០លានដុល្លារ នេះហើយជាថវិកា ដែលរាជរដ្ឋាភិបាលបានជួយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា​ រាជរដ្ឋាភិបាល បានគិតលើការងារ៣ មានទី១៖ អ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ ត្រូវបន្តឱ្យគាត់ ទី២៖ គិតថាតើក្រោយពីរាជរដ្ឋាភិបាលបង្កើតយើងត្រូវពង្រីកថ្មីៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក។ ទី៣៖ ក្រៅពីអ្វីដែលយើងជួយផ្ទាល់ ក្រៅពីថវិកា តើមានអ្វីដែលយើងជួយសម្រួលគាត់ខ្លះ ដើម្បីឱ្យគាត់បានងាយស្រួលធ្វើការ និងមានជីវភាពកាន់តែកើតឡើងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ​រាជរដ្ឋាភិបាល បានចំណាយលើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីេមម៉ាយ និងកុមារតូច អស់ថវិកាជិត ៤៥លានដុល្លារ ហើយរាជរដ្ឋាភិបាលនៅតែបន្តជួយជាបន្តបន្ទាប់ទៀត។ កម្មវិធីផ្តល់អាហារតាមសាលារៀន រាជររដ្ឋាភិបាលបានធ្វើតាំងពីឆ្នាំ២០១៩ ហើយយកផលិតផលពីសហគមន៍ និងបានអនុវត្តន៍លើ ១០ខេត្ត និង ៤១៧សាលា ក្នុងនោះកូនក្មេងទទួលបានផល ១១ម៉ឺននាក់ ហើយរដ្ឋាភិបាលបានចំណាយថវិកា ១៧លានដុល្លារ សម្រាប់បំប៉នអាហារដល់កូនចៅប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងនៅបន្ត និងបន្តពង្រីក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល ក៏មានគោលដៅធ្វើយ៉ាងណាឱ្យបានគ្រប់ ៩លាននាក់សម្រាប់ប្រជាពលរដ្ឋបានទទួលសេវាគាំពារផ្នែកសុខភាព ហើយរាជរដ្ឋាភិបាលក៏គ្រោងចំណាយថវិកាជិត ១០០លានដុល្លារក្នុងមួយឆ្នាំ ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលគ្រោងពង្រីកជួយដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមិនត្រឹមតែថែអ្វីដែលមានស្រាប់នោះទេ ថែមទាំងពង្រីកថែមផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋបាន ១លាន ៥សែននាក់ ចំណាយថវិកា ៣៦លានដុល្លារក្នុងមួយឆ្នាំ ហើយកើនជាប្រចាំឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីជួយទីផ្សារកសិផលចំនួន ១០០លានដុល្លារ ក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលចំណាយលុយផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !