ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា !!!!! - សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត !!!!! - សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី !!!!! - សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ !!!!!
0

ប្រមុខដឹកនាំ និងរដ្ឋាភិបាលប្រទេស អ៉ីរ៉ង់បដិសេធ ព័ត៌មានថា (មេដឹកនាំប្រទេសអ៊ីរ៉ង់ ហ៊ានចំណាយលុយដល់ទៅ ៨០លានដុល្លារ សម្រាប់ជនណាក៏ដោយ ដែលអាច កាត់ក្បាល ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ យកមកឲ្យ ប្រទេសអ៊ីរ៉ង់បាន )!!!!!!!  

ប្រមុខដឹកនាំ និងរដ្ឋាភិបាលប្រទេស អ៉ីរ៉ង់បដិសេធ ព័ត៌មានថា (មេដឹកនាំប្រទេសអ៊ីរ៉ង់ ហ៊ានចំណាយលុយដល់ទៅ ៨០លានដុល្លារ សម្រាប់ជនណាក៏ដោយ ដែលអាច កាត់ក្បាល ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ យកមកឲ្យ ប្រទេសអ៊ីរ៉ង់បាន )!!!!!!!   

ប្រមុខដឹកនាំ និងរដ្ឋាភិបាលប្រទេស អ៉ីរ៉ង់បដិសេធ ព័ត៌មានថា (មេដឹកនាំប្រទេសអ៊ីរ៉ង់ ហ៊ានចំណាយលុយដល់ទៅ ៨០លានដុល្លារ សម្រាប់ជនណាក៏ដោយ ដែលអាច កាត់ក្បាល ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ យកមកឲ្យ ប្រទេសអ៊ីរ៉ង់បាន )!!!!!!!

ប្រែសម្រួលដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមករាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

(អន្តរជាតិ)៖

នារសៀលថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ វែបសាយព័ត៌មានរបស់អ៊ីរ៉ង់មួយមានឈ្មោះថា En24 បានចេញផ្សាយ ថា អ៊ីរ៉ង់ហ៊ាន ចំណាយ ដល់ទៅ ៨០លានដុល្លារ សម្រាប់ ជនណា ក៏ដោយ ដែល អាចកាត់ក្បាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកមកឲ្យអ៊ីរ៉ង់បាន ដើម្បីជាការសងសឹកដល់មេដឹកនាំកំពូល និងការ ម៉ាក់ងាយដល់ ប្រជាជាតិអ៊ីរ៉ង់។

ទោះបីជាសារព័ត៌មានអន្តរជាតិមួយចំនួន បានចេញផ្សាយបែបនេះក្តី ប៉ុន្តែសារព័ត៌មានរដ្ឋអ៊ីរ៉ង់ និងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ មិនបានទទួលស្គាល់ចំពោះព័ត៌មាននេះឡើយ។ ការផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) កំពុងតែដុតបញ្ឆេះជម្លោះ ដែលមានស្រាប់រវាងអាមេរិក និងអ៊ីរ៉ង់ទៅហើយ ដោយប្រទេសទាំងពីរ បាននិងកំពុងគំរាមសងសឹកគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់មីស៊ីល វាយប្រហារមូលដ្ឋានទ័ព និងតំបន់សំខាន់ៗ។

គួរបញ្ជាក់ថា បើសិនជារដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ ចំពោះព័ត៌មាននៃការផ្តល់ប្រាក់ ៨០លានដុល្លារ ជារង្វាន់ សម្រាប់ ជនជាតិ អ៊ីរ៉ង់ណា ដែលអាច យក ជីវិត លោក ត្រាំ មែន នោះ ភាពតាន តឹងនឹង កាន់តែពុះកញ្ជ្រោល ឡើងថែមទៀត មិនខាន។ សម្រាប់ការ ចុះផ្សាយ អំពី ប្រាក់រង្វាន់ ៨០លានដុល្លារ អាមេរិក សម្រាប់ការកាត់ក្បាលលោក ដូណាល់ ត្រាំ គឺគ្រាន់តែជាពាក្យសម្តីនៅក្នុងខ្សែវីដេអូមិនផ្លូវការមួយ របស់ជនអណាមិកម្នាក់ប៉ុណ្ណោះ អំឡុងពេលដែលប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ កំពុងតែប្រារព្ធពិធីបុណ្យសពជូនលោក Qassem Soleimani ហើយវាត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គម Twitter។

គួរជម្រាបថា លោក Qassem Soleimani ដែលជាប្រមុខ អង្គភាពពិសេស នៃ កងកម្លាំងឆ្មាំ បដិវត្តន៍អ៊ីរ៉ង់ បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់យោធាអាមេរិក ទៅលើក្បួនរថយន្ត លោក នៅក្បែរ អាកាស យានដ្ឋាន អន្តរជាតិ នៃ ទីក្រុង បាកដាដ ប្រទេស អ៊ីរ៉ាក់។  ក្រៅពីលោក Soleimani នៅមានមនុស្សមួយចំនួន ទៀតដែលបាន បាត់បង់ជីវិត រួមមាន ទាំងលោក Abu Mahdi al-Muhandis ដែលជាមេដឹកនាំ កងជីវពលអ៊ីរ៉ាក់ ម្នាក់ផងដែរ។ ការសម្លាប់ លោក Soleimani កំពុងធ្វើឲ្យគ្រប់គ្នា បារម្ភថា អាមេរិក និង អ៊ីរ៉ង់អាចនឹង ផ្ទុះសង្រ្គាមជាមួយគ្នា។

ក្រោយពីមានការធ្វើឃាតរបស់សហរដ្ឋអាម៉េរិកទៅលើមេទ័ពកំពូលអ៊ីរ៉ង់លោក សូឡៃមេនីមក បើយោងតាមទីភ្នាក់ងារសារព័ត៌មានRT បានផ្សាយឲ្យដឹងថា លោកឧត្សេនីយ៍Gholamali Abuhamzeh មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់មានសិទ្ធគ្រប់គ្រាន់ក្នុងការវាយប្រហារសងសឹកវិញទៅលើ អាមេរិក  ដែលបាន  សម្លាប់ មេបញ្ជាការ ជាន់ខ្ពស់ របស់ អ៊ីរ៉ង់ លោក Qasem Soleimani។

លោកបាន និយាយថា យើងបាន កំណត់ទីតាំង របស់ អាមេរិកនិង អ៊ីស្រាអែល ចំនួន ៣៥កន្លែងដើម្បីវាយប្រហារសងសឹកវិញ។ ទីតាំងទាំងនោះត្រូវបានអ៊ីរ៉ង់កំណត់តាំងពីយូរមកហើយ។ទាក់ទិននឹងបញ្ហាសងសឹកនេះផងដែរ ឯសភាអ៊ីរ៉ាក់ បានសំរេចអោយមានការបណ្តេញកងទ័ពអាមេរិកចេញពីប្រទេស ជាចំណាត់ការមួយដែលសារព័ត៌មានសហរដ្ឋ ប្រកូកប្រកាសថា អាចនឹងធ្វើអោយមានការកើតឡើងវិញនូវក្រុមរដ្ឋអ៊ីស្លាម។

សមាជិកសភា អ៊ីរ៉ាក់ បានធ្វើ សេចក្តីសំរេចចិត្ត ស្នើអោយ រដ្ឋាភិបាលបញ្ចប់ កិច្ចព្រមព្រៀង ដែលនៅក្នុងនោះ ក្រុងវ៉ាស៊ីនតោន បញ្ជូនកង កម្លាំង កាលពី ជាងបួនឆ្នាំ មកហើយ ដើម្បី ជួយ វាយពួក រដ្ឋអ៊ីស្លាម។ដោយឡែក  បើយោងតាម  ការផ្សាយចេញ  ពីទីភ្នាក់ងារ  សារព័ត៌មាន CNA នា ថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថាប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក៏បានព្រមាន  បន្ថែមទៀតដែរថា យោធាអាមេរិកបានដាក់គោលដៅ វាយប្រហារ តំបន់បេតិកភណ្ឌវប្បធម៌ ក្រៅពីការ កំណត់គោលដៅលើទីតាំងចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹក មកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !